​បង្ហាញមុខ​ជនសង្ស័យ​៤​នាក់​ឆក់​២៣​លើក​បានសម្រេច​២១​លើក​ក្នុង​ក្រុងភ្នំពេញ

868
ចែករម្លែក

(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៧​នេះ​នៅ​ស្នងការដ្ឋាន​នគរបាល​ក្រុងភ្នំពេញ​បានធ្វើ​ស​ន្និសីទ​កាសែត​បង្ហាញមុខ​ជនសង្ស័យ​៤​នាក់​ដែលជា​មុខសញ្ញា​ឆក់​បន្ទាប់ពី​ជំនាញ​ធ្វើកា​ស្រាវជ្រាវ​ឈានដល់​កា​បង្ក្រាប​និង​ឃាត់ខ្លួន​នៅ​ចំណុច​ស្ថានីយ​ប្រេង​តេ​លា​ម្តុំ​ក្បែ​វត្ត​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​៥​និង​០០​នាទី​ល្ងាច​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៧​។​

​លោក​វរសេនីយឯក​អេង​សោភា​នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​៤​នាក់​នោះ​១/​ឈ្មោះ​ទូច​ម៉េង​ហ័ង​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​២/​ឈ្មោះ​ជ័យ​សំណាង​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​៣/​ឈ្មោះ​វ៉ា​គីម​ហ័​រ​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​៤/​ឈ្មោះ​រិ​ន​ចាន់​ត្រា​ហៅ​ត្រា​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​។​

លោកនាយ​ការិយាល័យ​បាន​បន្តថា​នៅក្នុង​ប្រតិបត្តិការ​នេះ​សមត្ថ​កិ​ច​ជំនាញ​បាន​ដកហូត​សម្ភារៈ​ពី​ជនសង្ស័យ​រួម​ម​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​សេរី​២០១៧​ពាក់​ស្លាក់​លេខ​ភ្នំពេញ​1GG.8637​។​២/​ប្រាក់​ដុល្លារ​ចំនួន​៩៤០០​ដុល្លារ​(​ជា​ប្រាក់​របស់​ជនរងគ្រោះ​)​ចំពោះ​កាបូបស្ពាយ​ដែល​ក្នុងនោះ​មាន​សម្ភារៈ​មួយចំនួន​និង​ប្រាក់​ដុល្លារ​ចំនួន​៩៤០០​ដុល្លារ​។​
សមត្ថកិច្ច​ដកហូត​បា​ន​ពី​ជនសង្ស័យ​ខាងលើ​បានប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ​។

ក្រោយពី​បង្ហាញ​មុខជា​សាធារណៈ​រួចមក​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​រៀង​ចំ​បញ្ជូន​ជន​ស​ង្ស​យ​ខាងលើ​និង​សំណុំរឿង​ទៅ​សាលា​ដំបង​រាជធានី​ភ្នំពេញ​នៅ​រសៀល​នេះ​។​

លោក​វរសេនីយឯក​អេង​សោភា​បានធ្វើការ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ដើម្បី​ឈានដល់​ការបង្ក្រាប​និង​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​ដើម្បី​យកមក​ផ្តន្ទា​ស​ឲ្យ​ខាងតែបាន​៕S/​ដោយ​ម៉េង​សែ​

បង្ហាញមុខ​ជនសង្ស័យ​៤​នាក់​ឆក់​២៣​លើក​បានសម្រេច​២១​លើក​ក្នុង​ក្រុងភ្នំពេញ (