​បង្ហាត់បង្រៀន​កុមារ​ឱ្យ​ចេះ​សង្គ្រោះ​ខ្លួនឯង​ពេល​លង់ទឹក​

662
ចែករម្លែក

វ៉ៃ​គោ​ស្វាយរៀងៈ​លោក​ឌី​វិជ្ជា​ប្រធាន​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​កម្ម​ភាព​នៃ​ការបង្ហាត់បង្រៀន​កុមារ​ឱ្យ​ចេះ​សង្គ្រោះ​ខ្លួនឯង​ពេល​លង់ទឹក​។​

ក្រោម​ប្រធានបទ​”​ចូលរួម​កាត់បន្ថយ​ក​រ​ណី​គ្រោះថ្នាក់​លង់ទឹក​ចំពោះ​កុមារ​NOKIDSDROWN”​នៃ​យុវជន​ខេត្តស្វាយរៀង​។​ក្នុង​សាលាបឋមសិក្សា​ព្រះសីហនុ​ស្ថិតក្នុង​ភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង នៅ​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។​

​សូមបញ្ជាក់ថា ការរៀបចំ​កម្មវិធី​ប​ង្ហា​ត់​បង្រៀន​កុមារ​ឱ្យ​ចេះ​សង្គ្រោះ​ខ្លួនឯង​ពេល​លង់​នេះ​ជាការ​ផ្តួចផ្តើម និង​ឧបត្ថម្ភ​ដោយ​ឌី វិជ្ជា​ប្រធាន​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​។​

គួរ​រំលឹក​ផងដែរ​ថាៈ​សិស្សសាលា​បឋមសិក្សា​ព្រះសីហនុ​ក្រុង​ស្វាយរៀង​គឺជា​លើក​ទី​២​ហើយ​បន្ទាប់ពី​សិស្ស​នៅ​សាលាស្រុក​ស្វាយជ្រំ​ដែល​ទទួលបាន​ការបង្ហាត់​បង្រៀន​កុមារ​ឱ្យ​ចេះ​សង្គ្រោះ​ខ្លួនឯង​ពេល​លង់ទឹក​ពី​សំណាក់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​៕S/​