​បច្ចុប្បន្ន, ​បណ្ណាគារ, ​បណ្ណាល័យ, ​បណ្ណារក្ខ, បណ្ណាធិការ, ​បណ្ណាគារិក, ​ប្រឌិដ្ឋ, ប្រតិដ្ឋ, ​បក្ខ, ​បត់, ​បទ, ​បត់ជើង, ​បន្ថើរ, ​បិទ, ​បិត, ​បំបិទ, ​បន្ទច់, ​ប្រក្រតី, ​ប្រតិកម្ម

176

​បច្ចុប្បន្ន ប៉័​ច​-​ចុ​បន់ បា​. ( ន​. ) (​ប​តិ “​ចំពោះមុខ​” តិ .​ច តម្រួត​ជើង ច ជា ច្ច .​ប​ច្ច + ឧ​ប្បន្ន “ ដែល​កើតមាន​, ដែល​តាំងនៅ​” .​បច្ចុប្បន្ន​, សំ​. ប្រ​ត្យុ​ត្ប​ន្ន​) ពេលដែល​កំពុង​តែមាន​នៅ​ចំពោះមុខ គឺ​ពេល​ឥឡូវនេះ ។ ប្រើ​ផ្សំ​ជាមួយនឹង សព្ទ​ដទៃ​ជា​សមាសនាម​អាន​ថា ប៉័​ច​-​ចុ​ប​-​ប៉័ន​-​ន៉ៈ​ប៉ុន្តែ​តាម​ទម្លាប់ ដែល​ពិបាក នឹង​កែ​ទៅហើយ​អាន​ថា​ប៉័​ច​-​ចុ​បន់​ន៉ៈ ដូចជា​បច្ចុប្បន្នកាល​, បច្ចុប្បន្ននិយម​, បច្ចុប្បន្នភាព​, បច្ចុប្បន្នសម័យ​, បច្ចុប្បន្ន ហេតុ​៘ (​ម​. ព​. កាល​, និយម​, ភាព​, សម័យ​, ហេតុ​) ។​
​ ​
​បណ្ណាគារ ប៉័ន​-​ណា​-​គា​របា​., សំ​. ( ន​. ) (​ប​ណ៌ា​គារ​)​ផ្ទះ​ជាវ សៀវភៅ​, សាស្ត្រា​, ក្បួន​, ច្បាប់​។​
​ ​
​បណ្ណាល័យ ប៉័ន​-​ណា​-​ល៉ៃ បា​., សំ​.( ន​. )(​ប​ណ្ណា​លយ ប​ណ៌ា​លយ​) ផ្ទះ​ឬ​ទីកន្លែង​សម្រាប់​តម្កល់ទុក​នូវ សៀវភៅ​, គម្ពីរ​, ក្បួនច្បាប់​ផ្សេងៗ​៖ ខ្ចី​សៀវភៅ​ពី​បណ្ណាល័យ​, គប្បី​យក​សៀវភៅ​ដែល​ខ្ចី​ទៅជូន បណ្ណាល័យ វិញ​តាម​កំណត់​ច្បាប់​។​
​ ​
​បណ្ណារក្ខ ប៉័ន​-​ណារ៉ាក់​បា​., សំ​. ( ន​. ) (​បណ្ណារក្ខ​, ប​ណ៌ា​រក្ស​) អ្នក ថែទាំ​រក្សាទុក​នូវ​សៀវភៅ​, ឯកសារ​, សាស្ត្រា​, គម្ពីរ​, ក្បួនខ្នាត​ផ្សេងៗ​, អ្នកកាន់កាប់​បណ្ណាល័យ​៖ ត្រូវប្រគល់​សៀវភៅ​ទាំងអស់នេះ ដល់​បណ្ណារក្ខ ដើម្បី​ចុះ​ក្នុង​បញ្ជី​ហើយ​រក្សាទុក​សម្រាប់ បណ្ណាល័យ​ទៅ​។ បណ្ណារក្ស​
​ ​
បណ្ណាធិការ ប៉័ន​-​ណា​-​ធិ​កា បា​., សំ​. ( ន​. ) (​ប​ណ៌ា​ធិ​ការ​) អធិការ នៃ​សារព័ត៌មាន​, អ្នកកាន់កាប់​ឬ​ទទួល ខុសត្រូវ​ខាង​កាសែត ឬ​ទស្សនា​វ​ដ្តី ផ្សេងៗ​។​
​ ​
​បណ្ណាគារិក ប៉័ន​-​ណា​គា​រិ​ក បា​. ( ន​. ) អ្នក​កាន់​ក្នុង​បណ្ណាគារ​, ម្ចាស់​បណ្ណាគារ​។ ស្ត្រី​ជា​បណ្ណាគារិកា​។​
​ ​
​ប្រឌិដ្ឋ ( កិ​. ) ពាក្យ​ប្រើ​ក្លាយ មកពី​ប្រតិដ្ឋ​អាន​តាម​ទម្លាប់​ថា​ប្រឌិត (​មើល​ពាក្យ​ប្រតិដ្ឋ​) ។ ប្រឌិត​
​ ​
ប្រតិដ្ឋ ប្រតិ​ដ បា​., សំ​. ( កិ​. ) (​ប​តិ​ដ្ឋ​, ប្រ​ត្ឋិ ô​ឋិត​នៅ​នឹង​, តាំងនៅ​ស៊ប់​, តាំងនៅ​ជាប់លាប​, ឈរ​ស៊ប់​,…”) ខ្មែរ​ប្រើពាក្យ​នេះ​សំដៅ​សេចក្តី​ថា បង្កើត ឱ្យមាន​ឡើង​តាម​យោបល់​របស់ខ្លួន ដោយ​ប្រដូច​ទៅនឹង​នេះ​នឹង​នោះ​ខុស សោះ​ក៏មាន​ត្រូវ​ដែរ​ក៏មាន​៖ កុំអាល​ជឿ​ពេក​ព្រោះ​អ្នក​និយាយ ចេះតែ​ប្រតិដ្ឋ ថាៗ​ទៅ​ទេ​។ ប្រើ​ជា​គុ​. ក៏បាន​៖ រឿង ប្រតិដ្ឋ​, ពាក្យ​ប្រតិដ្ឋ​រឿង​ឬ​ពាក្យ​ដែល គេ​ប្រតិដ្ឋ​ឱ្យមាន​ឡើង​៖ សាស្ត្រាល្បែង ថ្លែង​រឿង​ក្រៅពី​ជាតក​មែនទែន​, ដូចជា រឿង​លក្សណ​វង្ស​, រឿង​ស័ង្ខ​សិល្ប៍ ជ័យ​, រឿង​សព្វ​សិទ្ធ​, រឿង​ជិនវង្ស … សុទ្ធតែជា​រឿងប្រតិដ្ឋ​ដូចគ្នា​នឹង​រឿង ប្រលោមលោក​ដទៃទៀត​ដែលជា​រឿង ប្រតិដ្ឋ​នោះដែរ​។​
​ ​
​បក្ខ ប៉័ក​ដូចគ្នា​ទាំងពីរ​បា​. ឬ សំ​. ( ន​. ) (​ចំណែក​, ប៉ែក​, ចំណែក​ខែ (​កន្លះ​ខែ​), ចំអេងស្លាប ពួក​៘ ច្រើន​និយាយថា បក្ខពួក ឬ​ពួក​បក្ខ​ឬថា ស្ម័គ្រ​បក្ខពួក​។ គណបក្ខ ឬ​គណបក្ស (​គណៈ “​ពួក​, គ្នា​, គ្នីគ្នា​” + បក្ខ​ឬ​បក្ស “​ប៉ែក​, ប៉ែក​ខាង​”) ជា​ពាក្យ​ផ្សំ​ដោយ សន្មតិ​ប្រើ​, មាន​អត្ថន័យ​ថា​ពួក​មាន​គ្នា ច្រើន​ឬថា​ពួក​ទីទៃ​ពីគ្នា​, ប្រើ​ជា គណ​ព័គ្គ​ក៏បាន (​មកពី​គណៈ​និង​វគ្គ​, វ​.​ព​) ។ បក្ស​
​ ​
​បត់ ( កិ​. ) ត្រឡប់​តាម​ទំនង​, តាមផ្លូវ​ដដែល​មកវិញ​, ត្រឡប់​ប្រសព្វ​មុខ​៖ បត់សំពត់​, បត់ស្លឹក​, បត់ក្រដាស​, បត់​តាមផ្លូវ​ដើម​មកវិញ​។ បត់បែន​។ កិ​. ធ្វើឱ្យ​បត់​ពង់​ពេន​។ គុ​. ដែល​បត់​ពង់ ពេន​, ដែល​វៀច​ពេនព័ទ្ធ​ជា​ល្បត់​៖ ផ្លូវ បត់បែន​។​
​ ​
​បទ បត់ សំ​. បា​. ( ន​. ) ឧបាយ​, រឿង​, ហេតុ​, ទី​, ការរក្សា​, ចំណែក​, ជើង​, ស្នាមជើង​, ផ្លូវ​, ទំនង​, ដំណើរ ទំនង​, ដើមទង​។ គ្វាម​, លំនាំ​នៃ​សំឡេង ដែល​សូត្រ​ឬ​ដែល​ច្រៀង​។ បទសរភញ្ញ (​ម​. ព​. សរភញ្ញ​) ។​

( និ​. ) ត្បិត (​ព​. បុ​.), (​ព​. កា​.) ចង្អុល​ប្រាប់​ពាក្យ​បទ (​ត្បិត​)៖ ប្រពន្ធ​ឃើញ​ឃាត់​ទៅ​ប្តី​មិនត្រូវ​ថា កុំ​អ្នកឯង ខឹង​លោ​វាយ​ធាក់​ដោយ​ចិត្តធំ​បទ​បាន ស្រា​។​…(​សាស្ត្រ​ច្បាប់ប្រុស​បណ្ឌិត​មៃ​)​។ ម​. ព​. ត្បិត​ទៀតផង​។​
​ ​
​បត់ជើង ( កិ​. ) (​ម​. ព​. ដោះទុក្ខសត្វ​) ។​
​ ​
​បន្ថើរ ( កិ​. វិ​. ) សើៗ​, ស្រាលៗ​, សន្សឹមៗ​, ថ្នមៗ​៖ ស្ទាប​បន្ថើរ​, និយាយ​បន្ថើរ​, កាន់​បន្ថើរៗ​។​
​ ​
​បិទ បិត​បា​. ( កិ​. ) (​បិទ “​ខ្ទប់​, រាំង​, ភ្ជិត​” ឬ​បិ​ឌ​, បិ​ឌិ​, បិ​ឌ “​រួម​, រួម​ចូល​, រួបរួម​, បង្រួម​, ភ្ជុំ​”) ខ្ទប់​, រាំង​, ធ្វើឱ្យ​ជិត​៖ បិទទ្វារ​, បិទផ្លូវ​។ ដាក់​ផ្តិត​ភ្ជាប់​, ទឹប​៖ បិទមាស​។​
​ ​
​បិត ( កិ​. ) កាន់​ទប់​ដោយ​ដៃ ទាំងពីរ​កូត​, ប្រួម​, ស​ម្រួ​ចួ​ដោយ​មុខ កាំបិតបន្ទោះ​ឬ​កាំបិត​ឯទៀត​ក៏បាន​ ៖ បិតបន្ទោះ​, បិតផ្តៅ​, បិត​ឈើស្រួច​, បិតសម្រួច​។ ចំហុយ​យក​ញើស​ឱ្យ​ស្រក់​ចុះ​ក្នុង​តម្រង​ឱ្យ​កើត បានជា​សុរា​៖ បិតស្រា​។​
​ ​
​បំបិទ ( កិ​. ) ប្រាប់​, បង្គាប់​ឱ្យ បិទ ឬ​ខំប្រឹង​បិទបាំង​មិនឱ្យ​គេ​ឃើញ​, មិន​ឱ្យគេ​ដឹង​, មិនឱ្យ​លេចឮ​៖ បំបិទមាត់ គឺ​ហាម​មិនឱ្យ​និយាយប្រាប់​គេ​, បំបិទសេចក្តី គឺ​ហាម​គេ​ឱ្យ​បិទ ឬ​ខំប្រឹង​បិទ​ខ្លួនឯង​មិនឱ្យ អ្នកផង ដឹង​សេចក្តី​នុះ ៘​
​ ​
​បន្ទច់ បន់​-​ទច់ ( កិ​. ) ធ្វើឱ្យ ទច់​, ធ្វើឱ្យ​ឈប់​។ បន្ទច់បង្អាក់​ធ្វើឱ្យ ទច់​ឱ្យ​អាក់​ពាក្យសម្តី ឬ​ដំណើរ​សេចក្តី​៖ បន្ទច់បង្អាក់​គេ​ក្នុង​កណ្តាល​ជំនុំ​។​
​ ​
​ប្រក្រតី ប្រក់​-​ក្រ​ដី​សំ​., បា​.(​ន​.) (​ប្រក​ឫ​តិ​, បកតិ​) ធម្មតា​, ការប្រព្រឹត្តទៅ តាម​ចំណាំ​, តាម​ទម្លាប់​, សេចក្តី​មិន​ប្លែក អំពី​ដំណើរ​ដើម​, ដំណើរ​ដែល​តាំងនៅ ដូចដែល​៖ នៅ​ធ្វើការ​តាម​ប្រក្រតី​។​
​ ​
​ប្រតិកម្ម ប្រៈ​–​ឬ​ប្រ​– សំ​., បា​. ( ន​. ) អំពើ​ប្រឆាំង​, អំ​ពើត​ទប់​, អំពើ តបត​ត្រឡប់​មករក​វិញ​, ការរក​រឿង ហេតុ​តបត​មកវិញ​ ៖ ប្រតិកម្ម​បានកើត ឡើង​ភ្លាម​ក្រោយ​ដែល​ទីប្រជុំ​បាន ពិភាក្សា​សម្រេច​រឿង​នោះ​រួចហើយ (​បារ​. Réaction​) ៕ ដកស្រង់​ពី​វចនានុក្រម ខ្មែរ សម្តេច​សង្ឃរាជ ជួន ណាត​