​បច្ចេកវិទ្យា​ថ្មី​របស់​ស៊ី​ស្កូ​ជួយ​ជំរុញ​អាជីវកម្ម​កាន់តែ​ប្រសើរ​

504
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​សិក្ខាសាលា​មួយ​ស្តីពី​បច្ចេកវិទ្យា​ថ្មី​សម្រាប់​ជួយ​ដោះស្រាយ​និង​គ្រប់គ្រង​អាជីវកម្ម​ឱ្យបាន​ល្អ​បាន​ត្រូវ​រៀបចំឡើង​ដើម្បី​ផ្សព្វផ្សាយ​ពី​គុណប្រយោជន៍​នៃ​ចំណេះដឹង​បច្ចេកវិទ្យា​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​។​សិក្ខាសាលា​ស្តីអំពី “Software-Defined Networking with Cisco ACI & Created Powerful Cloud-Managed IT with Cisco Meraki”​បាន​សហការ​រៀបចំ​ដោយ​ក្រុមហ៊ុន Campura TriangulumCorporation​និង​CiscoSystems,Inc​ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​និង​ឈានមុខ​គេ​នៅលើ​ពិភពលោក​លើ​វិស័យ​បច្ចេកវិទ្យា​នា​ព្រឹក​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ​២០១៩ នៅ​អគារ​ខេ​ម៉ា មហាវិថី​ព្រះ​នរោត្តម រាជធានី​ភ្នំពេញ​។​

​លោកស្រី ស៊ឹម ស្រី​ទូច ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន Campura បាន​ឲ្យ​ដឹងថា​៖ កម្មវិធី​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​គុណប្រយោជន៍​នៃ​ចំណេះដឹង​បច្ចេកវិទ្យា​របស់​ផលិតផល Cisco Application Centric Infrastructure(ACI)​និង​CiscoMeraki​ឱ្យ​កាន់តែ​ទូលំទូលាយ​ជូន​សាធារណជន​មកពី​ស្ថាប័ន​នានា​។​

លោក ដួង ដុល្លា វិស្វករ​ផ្នែក​ប្រព័ន្ធ​នៃ​ក្រុមហ៊ុន Cisco Systems, Inc. បាន​ថ្លែងថា​: មនុស្ស​ជាច្រើន​ពឹង​ផ្អែកលើ​បច្ចេកវិទ្យា​ដើម្បី​គ្រប់គ្រង​អាជីវកម្ម​របស់ខ្លួន ហើយ វា​ជា​គ្រឹះ​មួយ​នៃ​សេដ្ឋកិច្ច និង​សំខាន់​សម្រាប់​គាំទ្រ​ដល់​អាជីវកម្ម​របស់​ពួកគេ​។​មួយផ្នែក​ដ៏​សំខាន់​នៃ​សិក្ខាសាលា​នេះ​គឺ​បានបង្ហាញ​ពី អត្ថប្រយោជន៍ អំពី​ដំណោះស្រាយ Cisco ACI Solution ដែលជា​ផលិតផល ប្រើ​បច្ចេកវិទ្យា​ខ្ពស់​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​Network​បានល្អ​ជាងគេ​ហើយ​វិនិយោគិន​ទាំងអស់​នឹងមាន​ប្រៀប​លើ​ដៃគូ របស់ខ្លួន​ព្រមទាំង​ឈានមុខ​គេ​ក្នុងការ​ទទួលបាន​នូវ​ឱកាស​ជោគជ័យ នៃ​ការធ្វើ​វិនិយោគ ដោយសារតែ​ការ ផ្តល់ នូវ​សេវាកម្ម​យ៉ាង​ឆាប់រហ័ស ព្រមទាំង​គុណភាព​ខ្ពស់​របស់ Cisco​។​

លោក​បាន​បន្តទៀតថា​Cisco​តែងតែ​ព្យាយាម​រិះរក​បច្ចេកវិជ្ជា​ថ្មីៗ​ដើម្បី​ធ្វើយ៉ាងណា​អាចជួយ​សំរួល​ដល់​តំរូវការ​ផ្នែក​ពាណិជ្ជកម្ម​ពី​សំណាក់​អតិថិជន​ពី​គ្រប់​ស្ថាប័ន​។​លោក ភុំ​ម៉ា ប៊ុន​សុំ អនុប្រធាន​ផ្នែក Pre-sales Enterprise របស់​ក្រុមហ៊ុន Campura ក៏បាន​លើកទ្បើង​បន្ថែមថា​៖ Cisco តែងតែ​ផ្តល់នូវ​ប​ចេ្ច​ក​វិទ្យា​ថ្មីៗ​និង​ឈានមុខ​គេ​បំផុត​នៅលើ​ទីផ្សារ​ហើ យ ផលិតផល Cisco Meraki នេះ​ជួយ​សម្រួល​ក្នុង​ស្ថាប័ន​សហគ្រាស​និង​ផ្តល់ឱ្យ​លោកអ្នក​នូវ​អត្ថប្រយោជន៍​នៃ​ការផ្លាស់ប្តូរ​នូវ​ព័ត៌មានវិទ្យា​ទំនើបៗ​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ភាព​យ៉ាង​ឆាប់រហ័ស​នាពេល​អនាគត​និង ជួយ​បង្កើន​អាជីវកម្ម​ឱ្យ​កាន់តែ​រីកចំរើន​៕S/

​ចំណងជើង​រូបថត​៖​សិក្ខាសាលា​ស្តីពី​បច្ចេកវិទ្យា​ថ្មី​សម្រាប់​ជួយ​ដោះស្រាយ​និង​គ្រប់គ្រង​អាជីវកម្ម​ឱ្យបាន​ល្អ​(​រូប​ថ​តៈ សុផល​)