​បញ្ចប់​ការសាងសង់​សំណង់​បង្ហៀរ​នៃ​ទំនប់​អាងទឹក​ថ្មី​ខេត្ត​ឧ​ត្ត​រ​មានជ័យ

1307
ចែករម្លែក

​ដោយៈ បា​យ៉ង់​/ ភ្នំពេញៈ មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ខេត្ត​ឧ​ត្ត​រ​មានជ័យ និង ក្រសួង​ធនធានទឹក​និង​ឧតុនិយមបានបញ្ចប់​ការសាងសង់​ជា​ស្ថាពរ នៃ​សំណង់​បង្ហៀរ​ទំនប់​អាងទឹក​ថ្មី ស្ថិតក្នុង ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង​។​

​គួររំលឹកថា សំណង់​បង្ហៀរ​នៃ​ទំនប់​អាងទឹក​ថ្មី ដែល​រង​ការខូចខាត​ស្ទើរតែ​ទាំងស្រុង​ដោយសារ​គ្រោះទឹកជំនន់​ជា​បន្តបន្ទាប់ ត្រូវបាន​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ធ្វើការសាងសង់​ឡើងវិញ​ប្រវែង​២៨០​ម៉ែត្រ​។ តាមរយៈ​ការសាងសង់​សំណង់​បង្ហៀរ​ថ្មី​នេះ​ទំនប់​អាងទឹក​ថ្មី​នឹងមាន​សមត្ថភាព​ស្តុក​ទឹក​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ការងារ​បង្កបង្កើនផល​ស្រូវ​លើ​ផ្ទៃដី​ប្រមាណ​៦.០០០​ហិកតា​។ វា​នឹង​ក្លាយទៅជា​ប្រភពទឹក​ដ៏​សំខាន់​មួយ​សម្រាប់​ផ្គត់ផ្គង់​ទឹក​បន្ថែម​ទៅកាន់​ប្រព័ន្ធធារាសាស្ត្រ ស្ទឹង​ស្រែង (​ជំហាន​ទី​ពីរ​)​។

​ក្រៅពី​ការផ្តល់​អត្ថប្រយោជន៍​ខា​ង​លើ​សំណង់​មួយ​នេះ​ក៍​នឹង​ក្លាយទៅជា​ផ្លូវ​គមនាគមន៍​ត​ភ្ជាប់​ពី ឃុំ​ត្រពាំង​តាវ ទៅកាន់ ឃុំ​លំ​ទង ស្រុក​អន្លង់វែង
ខេត្តឧ​ត្ត​រ​មានជ័យ ផងដែរ​៕​ Tp