​បញ្ចូល​ជា​សមាជិក​អតីត​អ្នកគាំទ្រ​បក្សប្រឆាំង​១៥០​នាក់​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្តព្រះវិហារ​

978
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​អតីត​សមាជិក​កណ​បក្ស​សង្គ្រោះ​ជាតិ​១៥០​នាក់ នៅ​ភូមិ​ស្វាយ​ដំណាក់​ថ្មី និង​ភូមិ​ស្វាយ​ដំណាក់​ចាស់ ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ បាន​ស្ម័គ្រចិត្ត​វិល​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​បានធ្វើ​ពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨​ក្រោម​វត្តមាន​លោក​អ៊ុន ចាន់​ដា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​។​

​លោក អ៊ុន ចាន់​ដា បាន​ថ្លែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​បងប្អូន​អតីត​សមាជិក​បក្ស​សង្គ្រោះ​ជាតិ ដែល​បានភ្ញាក់រលឹក​វិលត្រឡប់​មក​រួមរស់ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​នៅពេលនេះ ហើយ​ការ​ចូលមក​រួមរស់ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជារ​បស់បង​ប្អូន​អតីត​បក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​រួបរួមគ្នា ការពារ​សុខសន្តិភាព ដៀ​ម្បី​កសាង​ប្រទេសជាតិ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ថែមទៀត​។​

​លោក​អ៊ុន ចាន់​ដា បាន​ថ្លែង​នូវ​ការកោតសរសើរ ដល់​ក្រុមការងារ​ចុះជួយ​ស្រុក​រវៀង ពិស​សលោក ពឹង ទ្រី​ដា ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះជួយ​ស្រុក​រវៀង និង​ក្រុមការងារ​ដែល​បាន​ខិតខំ​ចុះ​ជាប់​នៅតាម​មូលដ្ឋាន តាមរយៈ​ការធ្វើ​អំពើ​ល្អ និង​ការ​កសាងបាន​នូវ​សមិទ្ធផល​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ ជាក់ស្តែង​ស្របពេល​ប្រកាស​បញ្ចូល សមាជិក​អតីត​សមាជិក​បក្ស​សង្គ្រោះ​ជាតិ ចំនួន​១៥០​នាក់ គឺ​បានធ្វើ​ពិធី​សម្ភោ​ធ​អណ្តូង​ទឹកស្អាត ចំនួន​៦​អណ្តូង សម្រាប់​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​ប្រើប្រាស់​។​

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​រូបនេះ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​គាំទ្រ​បេក្ខភាព​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៅ​អាណត្តិ​នេះ និង​អាណត្តិ​ក្រោយៗ​ទៀត​៕S/

​បញ្ចូល​ជា​សមាជិក​អតីត​អ្នកគាំទ្រ​បក្សប្រឆាំង​១៥០​នាក់​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្តព្រះវិហារ​