​បញ្ចូល​សមាជិក​គណបក្ស​ថ្មី​ចំនួន​៥៦៥​នាក់​នៅ​ខណ្ឌមានជ័យ​

147
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កាលពី​រសៀល​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៩​លោកប៉ា​សុជាតិ​វង្ស​ប្រធាន​គណៈកម្មការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌមានជ័យ​។​លោក​ពេជ្រ​កែវ​មុនី​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខណ្ឌមានជ័យ​បាន​ជួប​សំណេះសំណាល​និង​បញ្ចូល​សមាជិក​គណបក្ស​ថ្មី​ចំនួន​៥៦៥​នាក់​ក្នុងនោះ​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​នាក់​។​

​លោក​ពេជ្រ​កែវ​មុនី​បានធ្វើ​សេចក្តីរាយការណ៍​ដោយ​សង្ខេប​ជម្រាបជូន​លោកប៉ា​សុជាតិ​វង្ស​ថា​សមាជិក​ថ្មី​មានការ​គាំទ្រ​និង​ចូលរួម​យ៉ាងសកម្ម​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​។​លោកប៉ា​សុជាតិ​វង្ស​ក៏បាន​ថ្លែង​ទៅកាន់​សមាជិក​សមាជិកា​ថ្មី​និង​សំណេះសំណាល​សួរសុខទុក្ខ​អំពី​ជីវភាព​ការងារ​ការរស់នៅ​ប្រកបដោយ​ភាពសប្បាយ​រីករាយ​ជាមួយគ្នា​។​

​នៅ​ល្ងាច​ថ្ងៃ​ដដែល​លោក​ពេជ្រ​កែវ​មុនី​អភិបាលខណ្ឌ​មានជ័យ​អមដំណើរ​ដោយ​លោកមា​សុភាព​អភិបាលរង​ខណ្ឌមានជ័យ​បាន​អ​ញ្ចើ​ញ​ចុះ​សំ​ណោះ​សំ​ណា​ល​សួរសុខទុក្ខ​ដល់​កងកម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​(​ប្រជា​ការពារ​ខណ្ឌ​)​ចំនួន​៥០​នាក់​ដែល​បានរៀបចំ​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខណ្ឌ​មានជ័យ ។​

​ក្នុងឱកាស​នោះ​លោក​អភិបាលខណ្ឌ​បាន​ថ្លែងអំណរគុណ​និង​ធ្វើការ​កោតសរសើរ​ដល់​កម្លាំង​សណ្តាប់​ធា្ន​ប់ខ​ណ្ឌ​(​ប្រជា​ការពារ​)​ដែល​បាន​ខិតខំ​និង​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន​សហការ​ជាមួយ​សមត្ថកិច្ច​អាជ្ញាធរ​ទាំង​៧​សង្កាត់​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ​ក្នុង​កិច្ចការ​រៀបចំ​សណ្ដាប់ធ្នាប់​។​បន្ទាប់ពី​បញ្ចប់​មតិ​សំណេះសំណាល​ជាមួយ​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​លោក​អភិបាល​បាន​ឧបត្ថម្ភ​ថវិកា​បន្តិច​បន្តិច​ដល់​កងកម្លាំង​ក្នុង​ម្នាក់ៗ​៥​ម៉ឺន​រៀល​៕S/​