​បញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត​បង្សុកូល​

1407
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨​លោក វ៉ា សឿន មេបញ្ជាការរង កងពលធំ​អន្តរាគមន៍​លេខ​៣ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកស្រី ឌឹ​ក និង​លោកជំទាវ រួមជាមួយ​អស់លោក លោកស្រី នាយ នាយរង លោកយាយ លោកតា បងប្អូន​គ្រួសារ​កងទ័ព បាន​និមន្ត​ព្រះសង្ឃ ចម្រើន​ព្រះ​បរិត្ត បង្សុកូល ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នៅ​ទីបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣​។​

​ដើម្បី​ឧទ្ទិស​មៈ​ផល កុសលផល​បុណ្យ ទៅដល់​ដួង​វិញ្ញាណក្ខន្ធ​បុព្វការី​ជន ដែល​បាន​ចែក​ឋាន ទៅកាន់​បរលោក​ខាងមុខ និង​មួយចំណែក ឧទិស ទៅដល់​ដួង​វិញ្ញាណក្ខន្ធ យុទ្ធ​មិត្ត យុទ្ធ​នារី ព្រមទាំង​ដួងវិញ្ញាណ​ខណ្ឌ ប្រជាជន​ស្លូតត្រង់ ដែល​បាន​លះបង់​អាយុជីវិត ក្នុង​បុព្វហេតុ ការពារជាតិ​មាតុភូមិ និង​សូមឱ្យ​ដួងវិញ្ញាណ​ខណ្ឌ​អ្នក​ទាំងអស់នោះ បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​បន្ទាប់ពី​កិច្ច​នមស្ការ​ព្រះ​រតនត្រ័យ​របស់​ព្រះសង្ឃ​បានបញ្ចប់​លោក វ៉ា សឿន ព្រមទាំង​អស់លោក លោកស្រី បាន​សម្រិតសម្រាំង បាយ​មួយ​ចាន​រួម​ជា​ថវិកា​មួយចំនួន ដើម្បី​រាប់បាត្រ និង​វេ​ប្រគេន​ទេយ្យវត្ថុ រួមមាន គ្រឿងឧបភោគ​បរិភោគ និង​ថវិការ​មួយចំនួន ទៅដល់​ព្រះសង្ឃ ផងដែរ​៕S/

​បញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត​បង្សុកូល​