​បញ្ជី​គម្រោង​អាទិភាព​ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់​មួយ​-​ផ្លូវ​មួយ​ ​កំពុង​ត្រូវ​បានរៀបចំ​សម្រាប់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​សម្រេច​

1622
ចែករម្លែក
  • 9
    Shares
លោក​វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដឹកនាំ​កិច្ចប្រជុំ​(​រូបថត​ក្រសួង​)​

ដោយ​:​ស៊ា ថាំង /​ភ្នំពេញៈ ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃ​សុក្រ​ទី​៣០​មីនាឆ្នាំ​២០១៨​នេៈ លោក​វ​ង្សី វិស្សុត រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ប្រចាំការ​នៃ​គណៈកម្មការ​រៀបចំ​ផែនការ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​ផ្លូវ​សូត្រ និង​ផ្លូវ​សូត្រ​សមុទ្រ​សតវត្ស​ទី​២១ (​ខ្សែក្រវាត់​មួយ​-​ផ្លូវ​មួយ -One Belt One Road)​បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​រៀបចំ​បញ្ជី​គម្រោង​អាទិភាព​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ ខ្សែក្រវាត់​មួយ​-​ផ្លូវ​មួយ​ដោយមាន​ការចូលរួម​សំណាក់​សមាជិក​សមាជិកា​នៃ​ក្រុម ការងារ ដែលជា​តំណាង​មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។​

​លោក​វ​ង្សី វិស្សុត មានប្រសាសន៍ថា កម្ពុជា​យើង​ត្រូវ​រៀបចំ និង​សម្រិតសម្រាំង​បញ្ជី​គម្រោង​អាទិភាព​ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវ៉ាត់​មួយ​-​ផ្លូវ​មួ យ​នេះ ឱ្យបាន​ល្អ​, មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ​, ប្រទាក់ ក្រឡា និង​គ្រប់​ជ្រុងជ្រោយ ដើម្បី​កម្ពុជា​អាច​ទាញយក​ប្រយោជន៍​ជា​អតិបរមា​ពី​គម្រោង​ទាំងនេះ សម្រាប់​បម្រើ ឱ្យ​សេចក្តីត្រូវការ​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់ខ្លួន​នៅក្នុង​រយៈពេល​មធ្យម និង​វែង​ទៅ​ថ្ងៃមុខ ក៏ ដូចជា​ដើម្បី​បង្ហាញ​នូវ​តួនាទី​ដ៏​សំខាន់​របស់​កម្ពុជា​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ខ្សែក្រវាត់​មួយ​-​ផ្លូវ​មួយ​នេះ ជាពិសេស​នៅក្នុង​តំបន់​អាស៊ាន​។

​លោក​បន្តថា​ក្នុងន័យនេះ ក្នុងការ​ជ្រើសរើស​គម្រោង​, យើង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​លក្ខខណ្ឌ​វិនិច្ឆ័យ​ទាំងឡាយ​ឱ្យ បាន ​ម៉ត់ចត់ និង​ប្រយ័ត្នប្រយែង​បំផុត ពិសេស​ត្រូវ​យកចិត្តទុកដាក់​ដល់​ផលចំណេញ​ខាង​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​គម្រោង ដោយ​ផ្សារភ្ជាប់​ការគិតគូរ​ផងដែរ​ដល់​បញ្ហា​បរិស្ថាន​និង​សង្គម ហើយ​ត្រូវតែ​ជា​គម្រោង​ដែល​ចំ​អាទិភាព​របស់​រាជរដ្ឋាភិបាល ដោយ​ផ្តោតជាសំខាន់​ដល់​ការធ្វើ​សមា​ហ​រ័​ណ​កម្ម​សេដ្ឋកិច្ចកម្ពុជា​ទៅក្នុង​សេដ្ឋកិច្ច​តំបន់ និង​សេដ្ឋកិច្ចពិភពលោក ហើយ​នាំមក​នូវ​ការអភិវឌ្ឍ និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​និង​លើកតម្កើង​ជីវភាព​របស់​ប្រជាជន​ទូទៅ ឱ្យបាន​កាន់តែ​ឆាប់រហ័ស​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​។

​គួរ​បញ្ជាក់ដែរថា គំនិត​ផ្តួចផ្តើម​ស្តីពី ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ ត្រូវបាន​ប្រទេស​ចិន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០១៣ ហើយ​ប្រទេស​កម្ពុជា​បានបង្ហាញ​នូវ​គោលជំហរ​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ​ភ្លាម​ចាប់តាំងពី​ពេលនោះ​មក​។ ភាគី​ទាំង​ពីរបាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ស្តីពី​ការរៀបចំ​ចំណុច​គោល នៃ​ផែនការ​កិច្ចសហ ប្រតិ បត្តិការ​ទ្វេភាគី ដើម្បី​រួមគ្នា​បង្កើត​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​សេដ្ឋកិច្ច​ផ្លូវ​សូត្រ និង​កិច្ចសហប្រតិបត្តិការ​ផ្លូវ​សូត្រ​សមុទ្រ​ សតវត្ស​ទី​២១ កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ នៅក្នុង​អំឡុង​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​របស់លោក ស៊ី​ជីន​ភីង​(XI Jinping )​ប្រធានាធិបតី​ចិន​។ បន្ទាប់មក នៅ​ថ្ងៃ ទី​១៦ ខែឧសភា ឆ្នាំ​២០១៧ ភាគី​ទាំង​ពីរបាន​ចុះហត្ថលេខា​បន្ថែមទៀត​លើ ផែនការ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដើម្បី​រួមគ្នា​បង្កើត​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ផ្លូវ​សូត្រ និង​កិច្ចសហប្រតិបត្តិការ​ផ្លូវ​សូត្រ​សមុទ្រ​សតវត្ស​ទី​២១​។ កិច្ចសហប្រតិបត្តិការ​នេះ ផ្តោតលើ​គ​ម្រោ ង​នៃ​វិស័យ​អាទិភាព​ចំនួន​៧ គឺ ទី​១.​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​រួមបញ្ចូល​ទាំង​វិស័យ​ដឹកជញ្ជូន​, ទូរគមនាគមន៍ បណ្តាញ​និង​បច្ចេកវិទ្យា​អវកាស និង​ថាមពល​, ២.​កសិកម្ម​, ៣.​ការកសាង​សមត្ថភាព​, ៤.​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​, ៥.​វប្បធម៌​និង​ទេសរ​ច​ណ៍​, ៦.​ហិរញ្ញវត្ថុ​, និង ៧.​ការពារ​អេកូ​បរិស្ថាន​។ គម្រោង​ទាំងនេះ អាច​ស្នើឡើង​ភាគី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ផង និង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ​ផង​។​

​គិត​មក​ត្រឹម​ពេលនេះគម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ចំនួន ២ គម្រោង ត្រូវ​បានផ្តល់​ការអនុម័ត​រួចហើយ ដោយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ គឺ​គ​ម្រោង ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះ សីហនុ និង​គម្រោង​សាងសង់​ព្រ​លា​ន្ត​យន្តហោះ​សៀមរាប​ថ្មី​។​

​រដ្ឋលេខាធិការ​វ​ង្សី វិស្សុត​មាន​ប្រសា​ស ន៍​ថា​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់​មួយ​-​ផ្លូវ​មួយ​នេះ នឹង​ដើរតួនាទី​ជា​ក្បាលម៉ាស៊ីន​អូស​កំណើនសេដ្ឋកិច្ច​ថ្មី សម្រាប់ តំបន់ និង​ពិភពលោក ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​បណ្តា​ប្រទេស​ទាំងឡាយ​ដែល​ពាក់ព័ន្ធ ក្នុង​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ តាមរយៈ​ការតភ្ជាប់​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់​៕MN