​បញ្ជី​ឈ្មោះ​បឋម ក្រុមបាល់ទាត់​ជម្រើសជាតិ ក្នុង​សាល​

233
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​ប​ញ្ចី​ឈ្មោះ​បឋម កីឡាករ​ជម្រើសជាតិ បាល់ទាត់​ក្នុង​សាល (Futsal) ហើយ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត ពានរង្វាន់​បាល់ទាត់ ក្នុង​សាល ជ្រើសរើស​ជើងឯក តំបន់​អាស៊ីអាគ្នេយ៍ ( 2019 AFF Futsal Championship ) នៅ​ចុងខែ​តុលា នេះ​។​

​បញ្ជី​ឈ្មោះ​បឋម ដែលមាន​កីឡាករ សរុប​ចំនួន ២៥​រូប សុទ្ធតែជា​កីឡាករ ដែល​មកពី​ក្លិប​បាល់ទាត់​អាជីព ក្នុង​ពានរង្វាន់​បាល់ទាត់ ក្នុង​សាល​ថ្នាក់ជាតិ ហើយ​ចំនួន ២៥ រូបនេះ នឹងត្រូវ​ជម្រុះ​មក​នៅត្រឹម ១៦ នាក់ ចុងក្រោយ​។​

បញ្ជី​ឈ្មោះ និង​ក្រុមបាល់ទាត់ ក្នុង​សាល​កម្ពុជា​

​សូមបញ្ជាក់ថា ពានរង្វាន់​បាល់ទាត់ ក្នុង​សាល ជ្រើសរើស​ជើងឯក ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ( 2019 AFF Futsal Championship ) ឆ្នាំ​២០១៩ នេះ ធ្វើឡើង នៅ​ប្រទេស​វៀតណាម ដោយ​កម្ពុជា ស្ថិតនៅ​ពូ​ល A ជាមួយ ថៃ មី​យ៉ាន់​ម៉ា និង ទី​ម័​រ​ខាងកើត ខណៈ​ពូ​ល B មាន​ម្ចាស់ផ្ទះ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង អូស្ត្រាលី ដែល​ការប្រកួត នឹង​ចាប់ផ្ដើម ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៩​។​

​នេះ​ជា​ឆ្នាំ​ទី​២ ហើយ ដែល​កម្ពុជា ត្រឡប់មក​ចូលរួម ពានរង្វាន់​នេះ​ជាថ្មី ក្រោយ​ខកខាន អស់​ជាច្រើន​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១៣ មក​។ ការវិលត្រឡប់​មកកាន់​ទីលាន​បាល់ទាត់ ក្នុង​បន្ទប់ នេះ​មិនដឹងថា កម្ពុជា ធ្វើបាន​ល្អ​ជាង​មុន ឬក៏​យ៉ាងណា​នោះឡើយ ៕v

ក្រុមបាល់ទាត់ ក្នុង​សាល​កម្ពុជា​