​បញ្ជី​ឈ្មោះ U-19 សម្រាប់​ជើងឯក​យុវជន អាស៊ីអាគ្នេយ៍ ត្រូវបាន​ប្រកាស​

159
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​នូវ​បញ្ជី​ឈ្មោះ កីឡាករ​ជម្រើសជាតិ អាយុ​ក្រោម ១៩ ឆ្នាំ ជា​ផ្លូវការ​ហើយ ដើម្បី​ហ្វឹកហាត់ សម្រាប់​ចូលរួម​ប្រកួត ពានរង្វាន់​ជើងឯក យុវជន​អាស៊ីអាគ្នេយ៍ (2020 AFC U-19 Championship Qualification) សម្រាប់​ពូ​ល G ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​។​

បញ្ជី​ឈ្មោះ ​ក្រុមយុវជន​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា

​មុននឹង​ចម្រាញ់​បាន​កីឡាករ​កំពូល ទាំង ២៤ រូបនេះ លោក Gyotoku Koji ដែលជា​គ្រូបង្វឹក​ក្រុម​ម​ជម្រើសជាតិ អាយុ​ក្រោម ១៨ ឆ្នាំ បាន​ដឹកនាំ​ហ្វឹកហាត់ និង​ធ្វើតេស្ត​មួយ​លើក មកហើយ ដែល​យុវជន​ទាំងនេះ ភាគច្រើន មកពី​សាលា​បាល់ទាត់​ជាតិ​បាទី និង​បណ្ដា​ក្លិប ដែល​លេង​ក្នុង​លី​គ​កំពូល​របស់​កម្ពុជា​។ ពួកគេ​មួយចំនួន សុទ្ធតែ​បាន​ចូលរួម​ប្រកួត ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍ អាយុ​ក្រោម ១៨ ឆ្នាំ (AFF U-18 Championship 2019) កាលពី​ខែសីហា កន្លងទៅ​ថ្មីៗ​នេះ ។​

​ក្រុមយុវជន​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា

​ក្រុម​ជម្រើសជាតិ​នេះ ជា​យុវជន​មកពី​សាលា​បាល់ទាត់​ជាតិ​បាទី ចំនួន ១០ រូប មកពី​ក្លិប​វិសាខា ចំនួន ៦ រូប មកពី​ក្លិប​ណាហ្គា​វើ​លដ៍ ចំនួន ២ រូប មកពី​ក្លិប​បឹងកេត ចំនួន ១ រូប មកពី​ក្លិប​អគ្គស្នងការដ្ឋាន នគរបាលជាតិ ចំនួន ១ រូប មកពី​ក្លិប​អគ្គិសនី​កម្ពុជា ចំនួន ១ រូប ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ១ រូប និង​ព្រះខ័ន​រាជ​ស្វាយរៀង ១ រូប ។​

​ការចូលរួម ក្នុង​ព្រឹត្តិការណ៍ 2020 AFC U-19 Championship Quqlification នេះ គឺ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ សម្រាប់​ពូ​ល G ដែលមាន កម្ពុជា ថៃ ម៉ាឡេស៊ី ព្រុយ​ណេ និង កោះ​ម៉ា​រី​ណា ខាងជើង ។ ការប្រកួត នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ខាងមុខនេះ​៕v