​បញ្ជូនជនបីនាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​និង​រក្សាទុក​គ្រឿងញៀន​

410
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ខេត្តបាត៎ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​និង​ថ្នាំញៀន​មួយចំនួន​ទៅ​តុលាការខេត្ត​។​បុរស​ទាំងពីរ​នាក់​នេះ​ត្រូវ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​បាណន់​ឃាត់ខ្លួន​នៅ​ចំណុច​ក្រុមទី​១៤​ស្ថិតក្នុង​ភូមិ​ស្នឹង​កើត​ឃុំ​ស្នឹង​ស្រុក​បាណន់​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៩​។​

​លោក​ស៊ាន​សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ទាំងពីរ​នាក៎​មានឈ្មោះ​ឆាង​អិ​ល​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​នៅ​ភូមិ​ឃុំ​ខាងលើ​។​ឈ្មោះ​ផាន់​ស៊ីថា​ហៅ​ចាស់​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​នៅ​ភូមិ​ស្នឹង​លិច​ឃុំ​ស​ក្នឹ​ង​ស្រុក​បា​ជា​អ្នកជួញដូរ​ថ្នាំញៀន​និង​ឈ្មោះ​ង៉ែត​ចេង​លី​ភេ​ស្រី​អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

​សម្ភារៈ​ដកហូត​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​១​ថង់​ទម្ងន់​៣,៣៨​ក្រាម​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៨​គ្មាន​ស្លាក​លេខ​និង​ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួន​។​ថ្នាំញៀន​ម៉ា​ទឹកកក​៨​ថង់​ទ​ម្ង​ន​៨,០៧​ក្រាម​ទូរស័ព្ទ​១​ដៃ​គ្រឿង​កាំបិត​ចំ​នួ​ម​២​ដើម​លុយ​ខ្មែរ​៧​ម៉ឺន​រៀល​។​

​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​វ័ន​ន័​រពាក់​ស្លាក​លេខ​បាត់ដំបង​1U5126​និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​លោកនាយ​ការិយាល័យ​ជំនាញ​បាន​បញ្ជាក់ថា​ជនសង្ស័យ​ទាំងបី​នាក់​និង​វត្ថុតាង​មួយចំនួន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕S/

​ ​ ​រូប​ថ​តៈ​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​បីនាក់​និង​វត្ថុតាង​