​បញ្ជូន​កម្មករសំណង់​ម្នាក់​លួច​ខ្សែភ្លើង​ក្រុមហ៊ុន​ទៅ​តុលាការ​

614
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៨​បាន​បញ្ជូន​កម្មករសំណង់​ម្នាក់​ទៅ​តុលាការ​ពីបទ​លួច​ខ្សែភ្លើង​ក្រុមហ៊ុន​សាងសង់​ផ្ទះល្វែង​។​ក្រោយពេល​ប៉ូលិស​ចាប់ខ្លួនបាន​កាល​ពី​យប់​ថ្ងៃទី​១០​ខែកញ្ញា​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​នៅ​ចំណុច​ក្រុមទី​១១​ភូមិ​រំចេក​៤​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មានឈ្មោះ​ខុម​រ៉ា​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​រហាល​សួង​ឃុំ​ព្រែក​ហ្លួង​ស្រុក​ឯក​ភ្នំ​មុខរបរ​ជា​កម្មករ​ស្នាក់​បណ្ដោះអាសន្ន​ក្នុង​សំណង់​បុរី​រំចេក​។​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​លួច​ខ្សែភ្លើង​ពី​ក្នុង​ក្រុមហ៊ុន​នេះ​ពិតប្រាកដ​មែន សមត្ថកិច្ច​ដកហូត​វត្ថុតាង​បាន​ខ្សែភ្លើង​១​ដុំ​យក​ជូន​ក្រុមហ៊ុន​វិញ​៕S
​ ​ ​
​ ​ ​