​បញ្ជូន​ចោរលួច​កាច់​ខ្សែភ្លើង​ក្នុង​ការដ្ឋាន​ជនជាតិ​ចិន​ទៅ​តុលាការ

543
ចែករម្លែក

ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​ពាក់ព័ន្ធ​លួច​កាច់​ខ្សែភ្លើង​ក្នុង​ការដ្ឋាន ជនជាតិ ចិន ។

ជនសង្ស័យ​ឈ្មោះ​ហ្វា​ង​យាង​ណា​ម​អាយុ​៤០​ឆ្នាំ​ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​២០១៩​វេលា​ទាបភ្លឺ​ខណៈ​កំពុង​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​ក្នុង​ការដ្ឋាន​សំណង់​ចិន​សៀង​ហៃ​។​នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ​ភូមិ​ព្រែក​តា​នូ​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​យកមក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ដើម្បី​សួរចម្លើយ​។

​តាម​ចម្លើយសារភាព​ជនសង្ស័យ​កន្លងមក​ធ្លាប់ធ្វើ​សកម្មភាព​លួច​នៅ​ការដ្ឋាន​សំណង់​នេះ​ពីរលើក​រួចមក​ហើយដោយ​លើក​ទី​១​លួចបាន​ដែក​ទម្ងន់​ប្រហែល​១៥​គីឡូ​,​លើក​ទី​២​លួចបាន​ដែក​ក្រចាប់​និង​ដែក​ក្រចាប់​អ​ន្ទា​ចំនួន​២០៕S/​