​បញ្ជូន​ចោរ​កាច់​សោ​រក​ម៉ូតូ​ម្នាក់​ទៅ​តុលាការ​

1182
ចែករម្លែក

​ដោយៈ​អង្គរតូច​
​សៀមរាប​/៖​ជនសង្ស័យ​ជា​ចោរ​កាច់​សោ​រក​ម៉ូតូ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន​នៅ​ចំណុច​មុខ​ផ្សារ​សាមគ្គី ខណៈ​កំពុង​ធ្វើ​សកម្មភាព​កាច់​សោ​រក​ម៉ូតូ កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៨​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ច​ន្តា​រ៉េត ស្នងការរង​នគរបាល​ខេត្តសៀមរាប​បានឱ្យដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ​ចាន់ សំណាង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​ពុក​ឫស្សី ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ពាក់ព័ន្ធ​និង​ករណី​អំពើ​លួច មាន​ស្ថាន​ទម្ងន់ទោស​។​
​លោក​បន្តថា ម្ចាស់​ម៉ូតូ​ដែលជា​ជនរងគ្រោះ​ឈ្មោះ​ញ​ន់ ទន់​អី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​តាវៀន សង្កាត់ សាលា​កំរើក​។ មូ​តូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​សៀមរាប​១Y០៦៧៥ ។ នៅពេល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ឃើញ ឃាត់ខ្លួន​ប្រគល់​មក​ឲ្យ​សមត្ថកិច្ច​តែម្តង​។
ក្រោយពី​សមត្ថកិច្ច​សួរនាំ​ជនសង្ស័យ​ទៅ​សាកសួរ គេ​បាន​ឆ្លើយ​សារភាពថា ពិតជា​ប្រព្រឹត្តិ​កាច់​សោ​រក​ម៉ូតូ​របស់​ជនរងគ្រោះ​មែន​។ បច្ចុប្បន្ន​កម្លាំង​នគរបាល​ក្រុង​សៀមរាប កំពុង​រៀបចំ​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចាត់ការ​បន្ត​៕S/

​បញ្ជូន​ចោរ​កាច់​សោ​រក​ម៉ូតូ​ម្នាក់​ទៅ​តុលាការ​