​បញ្ជូន​ជនជាតិ​ចិន​ម្នាក់​ទៅ​ស្នងការ​នគរបាល​ខេត្ត​ពីបទ​លួច​លុយ​

512
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​កាលពី​រសៀល​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនជាតិ​ចិន​ម្នាក់​ស្នងការ​នគរបាល​ខេត្ត​ពីបទ​លួច​លុយ​ស្ត្រី​ម្នា​ក់នៅ​ចំណុច ផ្សារ ហេង ថេ ង ស្ថិត​ក្នុងភូមិ ភ្នំ តូច​ឃុំ​ពេជ្រ​ចិន្តា​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៩​។

​លោក វរសេនីយ៍ទោ សា រ៉េ ត វិ សេដ្ឋ អធិការ នគរបាល ស្រុក ភ្នំព្រឹក បានអោយ ដឹង ថា ជន រង គ្រោះ ឈ្មោះ ណុ ច ច ន្ធូ ភេទ ស្រី អាយុ ៤០ ឆ្នាំ មុខរបរ ដូរ លុយ រស់នៅ ភូមិ ភ្នំ តូច ឃុំ ពេជ្រ ចិន្តា ស្រុក ភ្នំព្រឹក បាត់បង់​អស់ប្រាក់ ខ្មែរ ចំនួន ៩៥​ម៉ឺន​រៀល​និង ប្រាក់ ថៃ ចំនួន ៥​ពាន់​បាត​(​លុយ​ថៃ​) ។​ចំណែក​ជនសង្ស័យ​មានឈ្មោះ លូ ទឹង លាង ភេទ ប្រុស អាយុ ៥៣ ឆ្នាំ ជា ជនជាតិ ចិន មុខរបរ​និង កន្លែង ស្នាក់ នៅ មិន ពិតប្រាកដ ៕S/