​បញ្ជូន​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​បុក​មនុស្ស​ស្លាប់ទៅ​តុលាការ

1023
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​ជនជាតិ​ចិន​ម្នាក់​ដែល​បើករថយន្ត​គ្មាន​ប័ណ្ណបើកបរ​បង្ក​គ្រោះថ្នាក់​បុក​មនុស្ស​ស្លាប់ ត្រូវបាន​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​កាលពី រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ។

​សូមបញ្ជាក់ថា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី វេលា​ម៉ោង​២៣:០០​យប់ ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៨ នៅ ជិត​ស្នងការដ្ឋាន នគរបាល​ខេត្ត​ព្រះសីហនុ​។ រថយន្ត ម៉ាក HIGHLANDER ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2X-4086 បើកបរ​ដោយ​ជនជាតិ​ចិន ឈ្មោះ GUO PENG ភេទ ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ បុគ្គលិក​កាស៊ីណូ ជីន ម៉ា (​គ្មាន​បណ្ណ​បើកបរ​រថយន្ត )​។ អ្នករួមដំណើរ​ម្នាក់ ឈ្មោះ ZHENG LI XIAI ភេទ ស្រី អាយុ ២៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​កាស៊ីណូ​ជីន​ម៉ា​ដូចគ្នា​ស្នាក់នៅ​ភូមិ​២ សង្កាត់​លេខ​៣ ក្រុង​/​ខេត្ត​ព្រះសីហនុ​។

​បុរស​ជនជាតិ​ចិន​បាន​បើកបរ បត់​ឆ្វេង​ឆ្លងផ្លូវ ត្រូវបាន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង មាន​ទិសដៅ​ផ្ទុយគ្នា បុក​ពេញទំហឹង ចំហៀង​ទ្វារ​រថយន្ត​ខាងមុខ​ផ្នែក​ខាងស្តាំ ម៉ូតូ​ម៉ាក AREBLADE ពណ៌ ស​-​ក្រហម គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ វ័ន វ៉ាន់​ឆាង ភេទ ប្រុស អាយុ ២៤​ឆ្នាំ​ជនជាតិ វៀតណាម មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ក្នុងភូមិ​២ សង្កាត់​លេខ​២ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ក្រោយមក​បាន ស្លាប់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​៕S/

​បញ្ជូន​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​បុក​មនុស្ស​ស្លាប់ទៅ​តុលាការ