​បញ្ជូន​ជនជាតិ​ចិន​១៦០​នាក់​ទៅ​ប្រទេស​ពួកគេ​វិញ​

966
ចែករម្លែក

(​ភ្នំពេញ​)៖​កាលពី​រសៀល​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៧​សមត្ថកិច្ច​បាន​បណ្ដេញ​ជនជាតិ​ចិន​ចំនួន​១៦០​នាក់​ចេញពី​កម្ពុជា​។​ជន​ជាតិចិន​ទាំងនោះ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពីដើម​ខែសីហា​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ក្នុង សំណុំរឿង​ជំរិត​ទារប្រាក់​តាម​អន​ឡាញ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ជនជាតិ​ចិន​ទាំង​១៦០​នាក់​នោះ​ត្រូវ បណ្តេញចេញ​ទៅកាន់​ស្រុកកំណើត​របស់​ពួកគេ​វិញ នៅ​រសៀល​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៧​តាម​ច្រក ព្រលានយន្តហោះ អន្តរជាតិ​សៀមរាប ។​

​គួរ​បញ្ជាក់ថា​កាលពី​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៧​កន្លងទៅ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ឃាត់ខ្លួន​ជន សង្ស័យ​ដែលជា​ជនជាតិ​ចិន ប្រព្រឹត្ត​បទ ល្មើស ឆបោក គំរាមកំហែង ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ទូរគមនាគមន៍ (VOIP) ។​

ក្នុងនោះ​មាន​មនុស្ស​ជិត ២០០ នាក់ ព្រមទាំង​បាន​រឹបអូស​វត្ថុតាង​ប្រព្រឹត្ត បទល្មើស​មួយចំនួនធំ រួមទាំង​បាន​រកឃើញ​បញ្ជី​ឈ្មោះ​ជនរងគ្រោះ នៅ​ប្រទេស​ចិន ដែល​សម្រាប់​ពួកគេ​ទូរស័ព្ទ​ទៅ​គំរាម​ទារ ប្រាក់​ផងដែរ ៕S/​ដោយ​៖ សហការី​

​បញ្ជូន​ជនជាតិ​ចិន​១៦០​នាក់​ទៅ​ប្រទេស​ពួកគេ​វិញ​(រូប៖វ៉េបសាយ)