​បញ្ជូន​ជនជាតិ​ចិន​៣​នាក់​ទៅ​តុលាការ ​ពីបទ​ចាប់​បង្ខាំង​មនុស្ស

496
ចែករម្លែក

​ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​ សមត្ថកិច្ច​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​បញ្ជូន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន​៣​នាក់​ ពាក់ព័ន្ធ​ទៅនឹង​ករណី​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែមិថុនា ឆ្នាំ​២០១៩ ។​

​សូមបញ្ជាក់ថា​:​ លោក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ហេង ​ប៊ុន​ទី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បានដាក់​បទបញ្ជា​ដល់​កម្លាំង​ជំនាញ​ឱ្យ​បើក​ការស៊ើបអង្កេត​នៅ​យប់​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០១៩​ ទើប​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន​៣​នាក់​។​ការឃាត់ខ្លួន​ស្ថិតនៅ​ចំណុច​ក្រុមទី​១៩ ភូមិ​០១​សង្កាត់​០៣​ក្រុង​-​ខេត្ត​ព្រះសីហនុ​ រួម​នឹង​ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ម្នាក់​ផងដែរ​។​

​ជនសង្ស័យ​ទាំង​៣​នាក់ មានឈ្មោះ​១/​ឈ្មោះ​Wu chai bin ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​។​២/​ឈ្មោះ Jiang gong hao​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​។​៣/​ឈ្មោះ​Liuhaihong​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​។​ដកហូត​វត្ថុតាង​រួមមាន​៖
១/​ខ្នោះ​ច្រវាក់​ចំនួន​២​គូ​។​២/​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​។​៣/​ដង្កាប់​ចំនួន​១​។​៤/​ញញួរ​ដង​ជ័រ​ចំនួន​១​។​៥/​ពិល​ឆក់​ចំនួន​១​។​៦/​សោ​សម្រាប់​ចាក់​ខ្នោះ​ចំនួន​២​។​៧/​វ៉ា​លិ​ស​ធំ​ចំនួន​១​។​៨/​ប័ណ្ណ​ធនាគារ​(​ចិន​)​ចំនួន​១​។​៩/​អត្តសញ្ញាណប័ណ្ណ​ជនជាតិ​ចិន​ចំនួន​១០​សន្លឹក​។​១០/​លិខិត​ជំពាក់​ប្រាក់​ជា​ភាសា​ចិន​ចំនួន​១​សន្លឹក​។​១១/​ប័ណ្ណបើកបរ ចំនួន​២​សន្លឹក​៕S/​Ha