ដោយៈគ្រញូង/បាត់ដំបងៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៦ទៅ៧នាក់កាលពីព្រឹកថ្ងៃទី២០ ខែមេសាឆ្នាំ២០១៩ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តបញ្ជូនទៅតុលាការពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ដោយករណី កើតឡើងនៅចំណុចក្រុមទី១០ ភូមិសាំងរាំងឃុំបវេលស្រុកបវេលខេត្តបាត់ដំបង បណ្តាលឲ្យជនរងគ្រោះមួយក្រុមរងរបួសធ្ងន់ ស្រាល ៥ នាក់ ។
លោក វរសេនីយ៍ទោ សុខ សារិន អធិការនគរបាលស្រុកបវេល បានឱ្យដឹង ថា ហេតុការណ៍ នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៩ មានក្មេងទំនើងមួយក្រុម មានគ្នាពី ៦ ទៅ ៧ នាក់ បានធ្វើសកម្មភាពប្រើប្រាស់ដំបង និង ដាវសាម៉ូរ៉ៃ វាយនិងកាប់ទៅលើជនរងគ្រោះមួយក្រុមកំពុងអង្គុយនៅតូប កាត់សក់ ឈ្មោះ ឈឿប ម៉ី ភេទប្រុស អាយុ ២៥ ឆ្នាំ បណ្តាលឱ្យរបួសធ្ងន់ ស្រាលចំនួន ៥ នាក់ ត្រូវដឹកទៅមន្ទីរពេទ្យ។
លោកអធិការស្រុក បានបន្តថា ជនរងគ្រោះដែលរងរបួសធ្ងន់និងស្រាលទាំង៥នាក់រួម មាន១. ឈ្មោះ ម៉ា ប់ . ទុំ ភេទប្រុស អាយុ ២៣ ឆ្នាំ ចំកជើងខាងឆ្វេង ( របួសធ្ងន់ )។ ២ឈ្មោះ សំ កឿន ហៅ( ត្រា ) ភេទប្រុស អាយុ ២៦ ឆ្នាំ របួសធ្ងន់ ៣. ឈ្មោះ ព្រឹត វិរ: ភេទប្រុស អាយុ ២៧ ឆ្នាំ។៤.ឈ្មោះព្រឹតណារិនភេទប្រុសអាយុ២១ឆ្នាំនិង៥ឈ្មោះឆនផាភេទស្រីអាយុ៤៧ឆ្នាំ។ចំណែកជនសង្ស័យម្នាក៎ដែលឃាត់ខ្លួនបានមានឈ្មោះយ៉ុនកែវភេទប្រុសអាយុ៣៥ឆ្នាំនៅភូមិឃុំជាមួយគ្នា។
លោកអធិការស្រុកបានបញ្ជាក់អំពីមូលហេតុនៃអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារគំនុំចាស់។បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងជំនាញបញ្ជូនទៅតុលាការដើម្បីចាត់ការយាមច្បាប់និងតាមចាប់ខ្លួនជនសង្ស័យពី៥ទៅ៦នាក់ទៀតដែលសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណអស់ហើយ៕S/Ha