​បញ្ជូន​ជនដៃដល់​ម្នាក់​ទៅ​តុលាការ​ពីបទ​កាប់​សិស្ស​ឳ្យ​របួស​

1050
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​យុវជន​ដៃដល់​ម្នាក់​ក្នុងចំណោម​បក្ខពួក​ជាច្រើន​នាក់​ដែល​ធ្វើ​សកម្មភាព​យក​កាម​បិត​កាប់​ទៅលើ​សិស្ស​ម្នាក់​បណ្តាល​ឳ្យ​របួស​ស្ទើរ​ដាច់​កូនដៃ​និង​វាយបំផ្លាញ​ទ្រ​ព្រ​សម្បត្តិ​អ្នកដទៃ​ឳ្យ​ខូចខាត​។​

ជននេះ​ត្រូវ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ដឹកនាំ​ដោយ​លោក​ឈឿង​គឹម​សុង​អនុប្រធាន​ការិយាល័យ​ចាប់ខ្លួនបាន​តាម​បញ្ជា​របស់លោក​ស្នងការ​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ​១៣​មករា​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង​ហើយ​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ចាត់ការ​តាមច្បាប់​។​
​ ​
​លោក​ឈឿង គឹម​សុង​អនុប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​ឳ្យ​ដឹងថា​ជនដៃដល់​ដែល​ចាប់ខ្លួនបាន​មានឈ្មោះ​ធុល សីហា​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​នៅ​ភូមិ​បែក​ចាន​ថ្មី​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង​។​ចំណែក​ជនរងគ្រោះ​ឈ្មោះ​ខៃ​សំណាង​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​សិស្សរបួស​ក្បាល ប្រអប់ដៃ ខ្នង​ជាច្រើន​កាំបិត​និង​ខូចខាត​ម៉ូតូ​មួយគ្រឿង​។​

​លោក​អនុប្រធាន​កា​រិ​យ​ល័យ​បាន​បញ្ជាក់ថា​ការចាប់ខ្លួន​ជនសង្ស័យ​គឺ​អនុវត្តតាម​ដីកា​បង្គាប់​ឳ្យ​ចាប់ខ្លួន​លេខ​៥៣​ត​ព្រ​/១៨​របស់លោក​លិ សុខា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ដែល​បាន​ជិះ​ម៉ូតូ​ជាមួយ​បក្ខពួក​យក​កាំបិត​ដេញ​កាប់​ជនរងគ្រោះ​កាលពី​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ​ចម្ការ​សំរោង​២​សង្កាត់​ចម្ការ​សំរោង​ក្រុង​បាត់ដំបង​ព្រមទាំង​ដកហូត​បាន​គ្រា​បើ​បែក​ឆ្នៃ​មួយ​គ្រាប់​ផង​។​
បច្ចុប្បន្ន​ជនដៃដល់​ត្រូវ​ប៉ូលិស​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ចាត់ការ​តាម​នីតិវិធី​និង​បន្ត​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួក​ដើម្បី​យកមក​ផ្ទ​ន្តា​ទោស​តាមច្បាប់​៕S/