​បញ្ជូន​ជនសង្ស័យ​ចំនួន​៣​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​

752
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្លក្រាម​បានធ្វើការ​ឃាត់ខ្លួន​។​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ចាត់ចែង​ឱ្យប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ ចំណុច​ភូមិ​ធ្លក​អណ្តូង ។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២២ ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំនុច​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​និយាយថា​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ចាត់ចែង​អោយប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន សមត្ថកិច្ច​យើង​សម្រេច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ ។​សមត្ថកិច្ច​បាន​បន្តថា ជនសង្ស័យ​ទាំង​៣​ដែល​ត្រូវ​ឃាត់ខ្លួន​គឺមាន​ទី​១​ឈ្មោះ អៀង យ៉េត​ផាត់​ថា​វី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​។​ទី​២ ឈ្មោះ ជឿន វិចិត្រ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ​និង​ទី​៣ ឈ្មោះ ខែម វីរៈ​សិទ្ធ ហៅ (​ម៉ាក​) ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​(​គ្មាន​) ទីលំនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

ជនសង្ស័យ​ទាំង​៣​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​និង​សាកសួរ​ចម្លើយ​រួចមក សម​ត្ត​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ចូនទៅ​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៨ ដ់​ម្បី​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​៕S/