​បញ្ជូន​ជនសង្ស័យ​បីនាក់​ទៅ​តុលាការ​ពីបទ​លួច​ទ្រព្យសម្បត្តិ​អ្នកដទៃ​

490
ចែករម្លែក

ដោយៈ​គ្រ​ញួ​ង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​៣០១៩​បាន​បញ្ជូន​ជនសង្ស័យ​បីនាក់​ក្នុងចំណោម​៤​នាក់​ទៅ​តុលាការ​ពីបទ​លួច​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដែល​ប្រព្រឹត្ត​កាលពី យប់ ថ្ងៃ ទី ១៥ ខែមិថុនា ឆ្នាំ ២០១៩​។

​ជនសង្ស័យ មិនដឹង​ចំនួន​បាន​ចូល លួច យក ទ្រព្យសម្បត្តិ ស្ថិត ក្នុង ដីចម្ការ មួយ កន្លែង នៅ ភូមិ ជំនីក ឃុំ អន្លង់ វិល ស្រុក សង្កែ ជា ដីចំការ របស់ ឈ្មោះ ឆួ ន . ឆេ ង ភេទ ស្រី អាយុ ៦៧ ឆ្នាំ រស់នៅ​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​មាន​លុយ​អាមេរិក​១០.០០០ ដុល្លារ និង សម្ភារៈ មួយចំនួន​។

​ជន ស័ ង្ស យ ទាំងបី​នាក់​រួម មាន ១. ឈ្មោះ ញិ ល . ចាន់ នី ភេទ ប្រុស អាយុ ២៦ ឆ្នាំ រស់នៅ ភូមិ ជំនីក ឃុំ អន្លង់ វិល ស្រុក សង្កែ ( ជា មេ ក្លោ ង ) ២. ឈ្មោះ ភាព . អូន​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​រស់នៅ ភូមិ ស្វាយ ជ្រុំ ឃុំ អូរ ដំបង ២ ស្រុក សង្កែ និង ៣. ឈ្មោះ សួត​.​ណា​រ័ត្ន​ភេទ​ប្រុស​.​អាយុ​១៧​ឆ្នាំ​រស់នៅ ភូមិ អូរ មុនី ១ ឃុំ អន្លង់ វិល ស្រុក សង្កែ​៕S/