​បញ្ជូន​ជនសង្ស័យ​បីនាក់​និង​ថ្នាំញៀន​ទៅ​តុលាការ​

99
ចែករម្លែក

ដោយៈ​គ្រ​ញួ​ង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​បីនាក់​និង​ថ្នាំញៀន​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ជនសង្ស័យ​ទាំងបី​នាក់​នេះ​ត្រូវ​នគរបាល​ស្រុក​ថ្មគោល​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​យប់​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​ចំណុច​ក្រុមទី​២៩​ស្ថិតក្នុង​ភូមិ​ហៃសាន​ឃុំ​ជ្រៃ​ស្រុក​ថ្មគោល​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ទាំងបី​នាក់​មាន​១​ឈ្មោះ​រ័ត្ន​សា​វិ​ន​ភេទ​ប្រុស​អាយុ​៣៥​ឆ្មាំ​(​ជា​ម្ចាស់​ថ្នាំញៀន​)​។​២​ឈ្មោះ​លឿង​ណា​រ៉ុង​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​។​៣​ឈ្មោះ​ថាវ​ចន្ថា​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​។​ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​ថ្នាំញៀន​ប្រភេទ​ម៉​ទឹកកក​(ICE)​ចំនួន​២៣​ថង់​ទម្ងន់​១០,៩២​ក្រាម​,​ទូរស័ព្ទដៃ​២​គ្រឿង​និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​ស៊េរី​២០០៥​ពាក់​ស្លាក​លេខ​បាត់ដំបង​1B9224៕S/