​បញ្ជូន​ជនសង្ស័យ​បីនាក់​និង​វត្ថុតាង​បទល្មើស​មួយចំនួន​ទៅ​តុលាការ​

98
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០២០​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៣​នាក់​ទៅ​តុលាការ​ពីបទ​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ព្រមទាំង​បាន​បើក​ទីតាំង​ឱ្យប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន​ផង​។​ជន​ទាំងនេះ​ត្រូវ​នគរបាល​ស្រុក​សង្កែ​សហការ​ជាមួយនឹង​កម្លាំង​ផ្នែក​យុត្តិធម៌​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ភូមិ​កំពង់​ឆ្លង​ឃុំ​វត្ត​តា​មិ​ម​ស្រុក​សង្កែ​កាលពី​រសៀល​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០២០ ។
​មន្ត្រី​នគ​បាល​ស្រុក​សង្កែ​បានឱ្យដឹងថា​ជនសង្ស័យ​ប្រុស​ទាំងបី​នាក់​មាន​១​ឈ្មោះ​ឡា​ត់​ចាន់​រិត​អាយុ​២៥​ឆ្នាំ​.២​ឈ្មោះ​ឡា​ត់រ​ស្មី​អាយុ​១៩​ឆ្នាំ​(​ជា​មុខសញ្ញា​ចាស់​ទើបនឹង​ចេញពី​គុក​)​ទាំង​២​នាក់​រស់នៅ​ត្រង់ចំណុច​ខាងលើ​និង​.៣​ឈ្មោះ​ងួន​ស៊ីណា​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​កំពង់ ឆ្លង​ឃុំ ឈើទាល ស្រុក​បាណន់ ។

​សមត្ថកិច្ច​បាន​ដកហូត​នូវ​វត្ថុតាង​មួយចំនួន​រួមមាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​១៩​ថង់​ទម្ងន់​២០,៤៤​ក្រាម​ទូរស័ព្ទដៃ​២​គ្រឿង​កាំបិត​ច្នៃ​៤​ដើម​កាំភ្លើង​ខ្យល់​២​ដើម​និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​។​ក្រោយពេល​ពួកវា​ឆ្លើយ​សារភាព​រួច​លោក​ស្នង​ករ​ខេត្ត​បាន​បញ្ជា​ឱ្យកម្លាំង​ជំនាញ​កសាង​សំណុំរឿង​ព្រមទាំង​វត្ថុតាង​បទល្មើស​ទាំងអស់​ទៅ​តុលាការ​៕S/
​ ​ ​