​បញ្ជូន​ជនសង្ស័យ​បីនាក់​ទៅ​នគរបាល​ខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន​

562
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៨​បាន​បញ្ជូន​ជនសង្ស័យ​បីនាក់​ទៅ​ស្នងការ​ខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ក្រោយពេល​ចាប់ខ្លួនបាន​កាលពី​ថ្ងៃទី​១៣​ខែកក្កដា​នៅ​ចំណុច​ស្ថានីយ៍​រថភ្លើង​ភូមិ​ទួល​តា​ឯក​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​និង​ដកហូត​វត្ថុតាង​មួយចំនួន ។​

​លោក​វរសេនីយ៍ឯក​ប៉ាង​ហៀ​ង​អធិការនគរបាល​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ប្រុស​ទាំង​៣​នាក់​រួមមាន​១​ឈ្មោះ​ដិ​ប​សុវណ្ណារ៉ា​ហៅ​កីឡា​អាយុ​៣៥​ឆ្នាំ​(​ជា​មេក្លោង​ជួញដូរ​ថ្នាំញៀន​)​។​ឈ្មោះ​ជួន​ប៊ុនធឿន​ហៅ​តិ​ប​អាយុ​២៩​ឆ្នាំ​នៅ​(​អ្នកប្រើប្រាស់​)​និង​ឈ្មោះ​ឡុង​ភិរម្យ​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​(​អ្នកប្រើប្រាស់​)​។​

​វត្ថុតាង​ចាប់យក​បានរួមៈ​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​កូន​ថង់​ប្លា​ស្ទិ​ក​ថ្លា​សង្ស័យ​មាន​សារធាតុ​ញៀន​ចំនួន​១៣​ថង់​(២​ថង់​ធំ​និង​១១​កូន​ថង់​)​ទូរ​សព្ទ័​ដៃ​ចំនួន​១​គ្រឿង​(​ចាស់​)​និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​និង​ជក់​មួយចំនួនទៀត​។​

ករណីនេះ​ក្រោយពេល​ជនសង្ស័យ​ទាំងបី​នាក់​ឆ្លើយ​សារភាព​រួច​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុច​សុខុន​ស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/

បញ្ជូន​ជនសង្ស័យ​បីនាក់​ទៅ​នគរបាល​ខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន​


​ ​

#