​បញ្ជូន​ជនសង្ស័យ​ប្រាំ​នាក់​រួម​និង​ថ្នាំញៀន​មួយចំនួន​ទៅ​តុលាការ​

540
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​នគរបាល​ប្រឆាំង​គ្រឿងញៀន​កាលពី​ថ្ងៃទី​២៥​ខែ​ឧសភ​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​ប្រាំ​នាក់​រួម​និង​ថ្នាំញៀន​មួយចំនួន​ទៅ​តុលាការ​។​ក្រោយពេល​សមត្ថកិច្ច​ប​ង្ក្រា​ប​ជាក់ស្តែង​ករណី​រក្សាទុក​និង​ជួញ​ដួ​រ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ច​ណុ​ច​ភូមិ​វត្ត​លៀប​សង្កាត់​ចម្កា​សំរោង​ក្រុង​បាត់ដំបង​កាលពី​យប់​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ប្រុស​ទាំង​៥​នា​ក៎មាន​÷១​ឈ្មោះ​សុខ​ពិសិដ្ឋ​អាយុ​៣១​ឆ្នាំ​។​២​ឈ្មោះ​លីន​ដា​នី​អាយុ​៣១​ឆ្នាំ​ដូចគ្នា​នៅ​ភូមិ​ដាំ​ស្ពៃ​សង្កាត៎​ស្លា​កែ​ត​ក្រុង​បាត៎ដំបង​។​៣​ឈ្មោះ​លី​សុះ​រី​ហៅ​ប៉ុង​អាយុ​២៦​ឆ្នាំ​នៅ​ភូមិ​សូ​ភី​សង្កា​ត់រត​នះ​ក្រុង​បាត់ដំបង​។​៤​ឈ្មោះ​អៀង​គា​រ៉ា​អាយុ​២៦​ឆ្នាំ​នៅ​ភូមិ​វត្ត​លៀប​សង្កាត់​ចម្ការ​សំរោង​ក្រុង​បាត់ដំបង​និង​៥​ឈ្មោះ​យិន​សែង​ពន្លឺ​អាយុ​១៩​ឆ្នាំ​។​

​វត្ថុតាង​ចាប់​យកបាន​រួមមាន​÷​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​៨​ថង់​ទម្ងន់​១,៣៧​ក្រាម​ទូរស័ព្ទដៃ​១​គ្រឿង​កាំបិត​១​ដើម​កាបូប​ដាក់​លុយ​ចំនួន​១​និង​សម្ភា​រះ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​៕S/​