​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​បីនាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​

148
ចែករម្លែក

ដោយៈ​គ្រញូង​/​ប៉ៃលិន​៖​កម្លាំង​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កាលពី​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​បីនាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ក្រោយពេល​កម្លាំង​បាន​ឃាត់ខ្លួន​នៅ​យប់​ថ្ងៃទី​១៦​ខែកញ្ញា​២០១៩​នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង​ស្ថិតនៅ​ភូមិ​ផ្សារ​ព្រំ​ឃុំ​ស្ទឹង​កាច់​ស្រុក សាលា ក្រៅ​ខេត្ត ប៉ៃលិន ។​
លោក​រី តារា​អធិការនគរបាល​ស្រុក​សាលា​ក្រៅ​បានឱ្យដឹងថា​ជនសង្ស័យ ទាំង​៣​នាក់​រួមមាន​១​ឈ្មោះ ធឿន​ប៉ក់​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​។​២​ឈ្មោះ​ម៉ុ​ន​ចាន់​ទ្រា​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​និង​៣​ឈ្មោះ​ឃុ​យ​នី​ន​ភេទ​ស្រី​អាយុ​៤៤​ឆ្នាំ​។​ជនសង្ស័យ ទាំង ៣ នាក់ រស់នៅ ភូមិ​ឃុំ​កើតហេតុ​។​

​សមត្ថកិច្ច​ឆែក ឆែរ រក ឃើញ ម្សៅ ក្រាម ពណ៌ ស ថ្លា សង្ស័យ ថា ជា សារធាតុ ញៀន ប្រភេទ ICE​ចំនួន​១​កញ្ចប់​តូច​,​ឧបករណ៍ប្រើប្រាស់​រួមជាមួយ​ថង់​ប្លា​ស្ទិ​ក​សម្រាប់​វេច​ខ្ចប់​នូវ​សារធាតុ​ញៀន​មួយចំនួន​,​បំពង់​ទីប​១​និង​ដាវ​១​ដើម​។​បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​បញ្ជូនរ ជនសង្ស័យ ទាំង ៣ នាក់ ទៅ តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕S/

​ ​រូប​ថ​តៈ​ជនសង្ស័យ​ប្រុស​ស្រី​ត្រូវ​បញ្ជូនទៅ​តុលាការ​


​ ​ ​