ដោយៈវណ្ណៈ/ព្រះសីហនុៈកាលពីរសៀលថ្ងៃទី១ខែឩសភាឆ្នាំ២០១៨កម្លាំងកងរាជអាវុធហខេត្តបានបញ្ជូនជនសង្ស័យ២នាក់ព្រមទាំងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុពាក់ព័ន្ធករណីជួញដូរគ្រឿងដែលបង្ក្រាបបានកាលពីថ្ងៃទី៣០ខែមេសាឆ្នាំ២០១៨នៅចំណុចភូមិត្រពាំងមូល.ឃុំជើងគោ.ស្រុកព្រៃនប់.ខេត្តព្រះសីហនុ។
ជនសង្ស័យមានឈ្មោះទី១ឈ្មោះប៊ុនសម្ភស្សភេទប្រុសជនជាតិខ្មែរអាយុ១៨ឆ្នាំ.មុខរបរកម្មកររោងចក្រស្រុកកំណើតនឹងទីលំនៅបច្ចុប្បន្នភូមិត្រពាំងមូល.ឃុំជើងគោ.ស្រុកព្រៃនប់.ខេត្តព្រះសីហនុ។ទី២ឈ្មោះអិន.ធាភេទប្រុសជនជាតិខ្មែរអាយុ១៥ឆ្នាំ.មុខរបរកម្មករស្រុកកំណើតនឹងទីលំនៅបច្ចុប្បន្នភូមិត្រពាំងមូល.ឃុំជើងគោ.ស្រុកព្រៃនប់.ខេត្តព្រះសីហនុ។ដកហូតវត្ថុតាងរួមមានម្សៅសថ្លាចំនួន០២កញ្ចប់ស្មើ០.០៩ក្រាម(ទម្ងន់សុទ្ធ)និងទូរស័ព្ទចំនួន០២គ្រឿង៕S/