​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ​ពីបទ​លួច​ឈើ​

410
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបង​៖​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​១៧​ខែធ្នូ​ឆ្នាំ​២០១៨​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ​ពីបទ​លួច​ឈើ​អ្នកដទៃ​។​ក្រោយពេល​កម្លាំង​អាវុធហត្ថ​ក្រុង​បាត់ដំបង​ចាប់ខ្លួនបាន​នៅ​យប់​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៨​នៅត្រង់ចំណុច​ក្រុមទី​២១​ភូម​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង​។​

​លោក​វរសេនីយ៍ត្រី​សំ​សំ​នីឡុង​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​បាត់ដំបង​បានឱ្យដឹងថា​ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ​គា​ម​វុត្ថា​(​ហៅ​អូន​)​ភេទ​ប្រុស​អាយុ​34​ឆ្នាំ​ស្នាក់​បណ្តោះអាសន្ន​នៅ​ភូមិ​ព្រែក​មហាទេព​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​។​ម្នាក់ទៀត​ឈ្មោះ​ហៀ​ង​គឹម​ឡេង​ភេទ​ប្រុស​អាយុ​27​ឆ្នាំ​នៅ​ភូមិ​ព្រៃ​កូន​សេក​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង​។​

បាន​លួច​ឈើ​ជនរងគ្រោះ​ឈ្មោះ​វណ្ណា​ភេទ​ស្រី​អាយុ​47​ឆ្នាំ​នៅ​ភូមិ សង្កាត់​ខាងលើ​។​ចំណែក​សម្ភារៈ​ដែល​ដក​ហូត​បាន​រួមមាន​÷​ឈើ​បេង​ចំនួន​05​សន្លឹក​ក្នុងនោះ​ទី​1​ឈើ​បេង​មុខ​60;05​ម៉ែត្រ កំរាស់​1;05​ម៉ែត្រ​ប្រវែង​1;80​ម៉ែត្រ​ចំនួន​03​សន្លឹក​។​ទី​2​ឈើ​បេង​មុខ​50;05​ម៉ែត្រ​កំរាស់​1;05​ម៉ែត្រ​ប្រវែង​1;80​ម៉ែត្រ​1​សន្លឹក​និង​ទី​3​ឈើ​បេង​មុខ​0;30 កម្រាស់​1,50​ម៉ែត្រ​ប្រវែង​1;80​ម៉ែត្រ​ចំនួន​01​ដ​ន្លឹ​ក​។​

​ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួចមក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រីមាស​សុវណ្ណ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បាន​បញ្ជា​ឱ្យ​ផ្នែក​ជំនាញ​អាវុធហត្ថ​ខេត្ត​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​ចំណែក​ឈើ​ដែល​ដកហូត​បានប្រគល់​ជូន​ម្ចាស់​ដើម​វិញ​៕S/
​ ​ ​