ដោយៈគ្រញូង/បាត់ដំបងៈការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកាលពីរសៀលថ្ងៃទី១៩ខែសីហាឆ្នាំ២០១៨បានបញ្ជូនជនសង្ស័យពីរនាក់និងវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកICEចំនួន១០ថង់ទម្ងន់១៣,០៥ក្រាមទៅតុលាការខេត្តពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យទាំងពីរនាក់នេះត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងផ្នែកយុត្តិធម៌ស្រុកសង្កែឃាត់ខ្លួនបាននៅចំណុច២ផ្សេងគ្នាកាលពីរសៀលថ្ងៃទី១៧ខែសីហាឆ្នាំ២០១៨នៅចំណុចភូមិនរា១ឃុំនរាស្រុកសង្កែនិងនៅភូមិ សង្កាត់ទួលតាឯកក្រុងបាត់ដំបង។
លោកវរសេនីយ៍ទោស៊ាន សុណាល់នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថាលើកទី១កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងផ្នែកយុត្តិធម៌ស្រុកសង្កែឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះអ៊ីម៉ាឡាគីភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរអ៊ីស្លាមរស់នៅភូមិសូភី២សង្កាត់រតនះក្រុងបាត់ដំបង។
វត្ថុតាងដែលដកហូតបានរួមមានថ្នាំញៀនប្រភេទម៉ាទឹកកកICEចំនួន១០ថង់ស្មើទម្ងន់១៣,០៥ក្រាម(ទាំងសម្បក)កញ្ចប់បារី១សម្រាប់លាក់ទុកថ្នាំញៀន លុយខ្មែរ១០ម៉ឺនរៀល កូនជញ្ជីងថ្លឹងថ្នាំញៀន២ ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន។
លោកនាយការិយាល័យបានបន្តថាលើកទី២ក្រោយពេលឈ្មោះអ៊ី ម៉ាឡាគីឆ្លើយសារភាពរួចមកនិងមានការអនុញាតពីលោកនួនសានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកម្លាំងចម្រុះបានចេញប្រតិបត្តិការបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះភនផលភេទប្រុសអាយុ៣៦ឆ្នាំនៅភូមិ សង្កាត់ទួលតាឯកក្រុងបាត់ដំបង។
ក្រោយពេលជនសង្ស័យទាំងពីរនាក់ឆ្លើយសារភាពរួចមកលោកស្នងការខេត្តបានបញ្ជាឲ្យកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការតាមនីតិវិធី៕S/