​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​លួច​

647
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០១៨​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​ពីបទ​លួច​។​ជននេះ​ត្រូវ​អាវុធហត្ថ​មូលដ្ឋាន​ក្រុង​បាត់ដំបង​ចាប់ខ្លួនបាន​កាលពី​ម៉ោង​២:៣០​រសៀល​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០១៨​។

​ក្រោយពេល​ទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ​ជា​ខន​ភេទ​ប្រុស​អាយុ​៧៨​ឆ្នាំ​មុខរបរ​នៅផ្ទះ​មាន​ទីលំនៅ​ក្រុមទី​១៩ ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដោយ​ចោទ​ពីបទ​លួច ។​

​លោក​សំ វី​ឡុង​មេ​ប៉េអឹម​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ ឈ្មោះ ហ៊ុល វណ្ណា ហៅ ម៉ាប់ ភេទ​ប្រុស អាយុ ២១ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្រុមទី​១២ ភូមិ​/​សង្កាត់​ជាមួយគ្នា ។​ជននេះ​បានធ្វើ​សកម្មភាព​ផ្លោះ​របង​ចូល​លួច​ប្រាក់រៀល​ចំនួន ៨០០.០០០ រៀល​និង​ប្រាក់​ដុល្លារ ១០០ ដុល្លារ​ព្រមទាំង​ដកហូត​បាន​វត្ថុតាង ទូរស័ព្ទ​១​គ្រឿង ម៉ាក​សាំ​សុង ពណ៌​ស លិខិត​លក់​.​ទិញ​ទូរស័ព្ទ​១ សន្លឹក ។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ធ្វើ​សាកសួរ​នៅ​អង្គភាព​បន្ត​តាម​និតិ​វិធី​និង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/