​បញ្ជូន​ជនសង្ស័យ​ម្នាក់​មក​អាវុធហត្ថ​ខេត្ត​ពាក់ព័ន្ធ​ចែកចាយ​គ្រឿងញៀន​

478
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០១៨​អាវុធហត្ថ​ស្រុក​ថ្មគោល​បាន​បញ្ជូន​ជនសង្ស័យ​ម្នា​ក់មក​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ពាក់ព័ន្ធ​ចែកចាយ​គ្រឿងញៀន​ក្រោយពេល​កម្លាំង​អាវុធហត្ថ​ស្រុក​ថ្មគោល​ចាប់ខ្លួនបាន​កាលពី​យប់​ថ្ងៃទី​១២​ខែសីហា​ន​ចំណុច​ភូមិ​ព្រៃទទឹង​ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល​ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​មួយចំនួន​។​

​លោក​ទេស​ប៊ុន​ថេ​ង​មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​ថ្មគោល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំ​ពីរ​នាក់​មានឈ្មោះ​វ៉ាន់​សុ​វិ​ន​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​(ICE)​ចំនួន​២​ថង់​តូច​ទម្ងន់​០,២៨​ក្រាម ទូរស័ព្ទដៃ​២​គ្រឿង​និង​ម៉ូតូ​ម៉ាក​MSX
១​គ្រឿង​។​ជនសង្ស័យ​និង​វ​យ្ថុ​តាង​ត្រូវ​បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​កង​រា​ជះ​ស​វុ​ធ​ហត្ថ​ខេត្ត​បាត់​ដំ​​បង​នៅ​រសៀល​ថ្ងៃទី​១៣​ខែសីហា​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/

​បញ្ជូន​ជនសង្ស័យ​ម្នាក់​មក​អាវុធហត្ថ​ខេត្ត​ពាក់ព័ន្ធ​ចែកចាយ​គ្រឿងញៀន​