​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​លួច​ទាក់​ឆ្កែ​អ្នកដទៃ​

689
ចែករម្លែក

​ដោយៈ​គ្រញូង​បាត់ដំបងៈ​ជនសង្ស័យ​ម្នាក់​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៨​ត្រូវ​អាវុធហត្ថ​ខេត្ត​​បញ្ជូនទៅ​តុលាការ​ពីបទ​លួច​ទាក់​ឆ្កែ​អ្នកដទៃ​។​កម្លាំង​អាវុធហត្ថ​ក្រុង​ចាប់ខ្លួនបាន​នៅ​ចំណុច​ក្នុង​វត្ត​ទួល​ដូន​ប៉ុក​ស្ថិត​ក្នុងភូមិ​អញ្ចាញ​សង្កាត់​អូរ​ចារ​ក្រុង​/​ខេត្តបាត់ដំបង​កាលពី​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៨ ។​

​លោក​សក្តិ​៤​សំ វី​ឡុង​មេបញ្ជាការ​អាវុធហត្ថ​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ ខៀវ សំអាត​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុខរបរ​ជាង​បាញ់ថ្នាំ​ឡាន​មាន​ទីលំនៅ​ខាងលើ​ដែល​បានធ្វើ​សកម្មភាព​លួច​ទាក់​សត្វ​ឆ្កែ​របស់គេ​។

​ម្ចាស់​ឆ្កែ​ឈ្មោះ​សូ​នី​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ​មន្ត្រី​ឥណទាន​មាន​ទីលំនៅ​ភូមិ​/​សង្កាត់​ជាមួយគ្នា​(​តំណាង​ឲ្យ​គ​ណះ​ក​ម្មា​អាចារ្យវត្ត​)​។​កម្លាំង​យើង​ដកហូត​បាន​វត្ថុតាង​រួមមាន​ឧបករណ៍​សម្រាប់​ទាក់​សត្វ​ឆ្កែ​ចំនួន ១ សត្វ​ឆ្កែ (​ងាប់​)​ចំនួន ១​ក្បាល ។
ក្រោយ​សារភាព​រួច​ក​ម្លាំ​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​អាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/