​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​ជាង​១០​កញ្ចប់​ទៅ​នគរបាល​ខេត្ត​

655
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​កាលពី​រសៀល​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០១៨​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​រួម​នឹង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១១​កញ្ចប់​តូច​ទៅ​នគរបាល​ខេត្ត​។​ក្រោយពេល​កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមទី​៨ ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​។​

​លោក​វរសេនីយ៍ឯក សុង សុភ័ក្ត្រ​អធិការនគរបាល​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មានឈ្មោះ​សួន សុធា​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​សមត្ថកិច្ច​ឆែកឆេរ​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ម៉ា​ទឹកកក​ICE​ចំនួន​១១​ថង់​ទូរស័ព្ទដៃ​ម៉ាក​ណូគា​១​គ្រឿង​និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួច​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​៕S/

​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​ជាង​១០​កញ្ចប់​ទៅ​នគរបាល​ខេត្ត​


​ ​ ​ ​