​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​ស្នងការ​នគរបាល​ខេត្ត​ពីបទ​លួច​

701
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​ស្នងការ​នគរបាល​ខេត្ត​ពីបទ​លួច​។​ជនសង្ស័យ​រូបនេះ​ត្រូវ​កម្លាំង​នគរបាល​ក្ត្រ​ង​បាត់ដំបង​ឃាត់ខ្លួន​បាន​នៅ​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០១៨​នៅត្រង់ចំណុច​ក្រុមទី​៤១​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង

​លោក​វរសេនីយ៍ឯក​ប៉ាង ហៀ​ង​អធិការនគរបាល​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះស៊ុន សារិទ្ធ ភេទ​ប្រុស អាយុ​16​ឆ្នាំ​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​តក្រង​បាត់ដំបងបាន​ឡើង​ផ្លោះ​របង​ចូល​លួច​សម្ភា​រះ​របស់​ជនរងគ្រោះ​ឈ្មោះ ស្វាយ ខេមរិន្ទ ភេទ​ប្រុសអាយុ​២០​ឆ្នាំ​នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

សម្ភារៈ​ដែល​ដកហូត​បា​ន​រួមមាន​បារី​ម៉ា​យ​សេ​វេន​ចំនួន​៧​កញ្ចប់​
​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ផ្នែក​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​ស្នងការ​តាម​នីតិវិធី​ច្បាប់​៕S/

​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​ស្នងការ​នគរបាល​ខេត្ត​ពីបទ​លួច​

#