​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អនីតិជន​

539
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបង​៖​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការ​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការខេត្ត​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អនីតិជន​។​

ជនសង្ស័យ​រូបនេះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ក្រោយ​រំលោភ​សេពសន្ថវៈ លើ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ ស្ថិតនៅ​ចំនុច​ភូមិ​និគម​ក្នុង ឃុំ​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល​កាល​នៅ​ថ្ងៃទី​១ ខែ វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០៖២៨​នាទី ព្រឹក​។

​លោក​វរសេនីយ៍​ប៊​ន់ វណ្ណា​រ៉ា​នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​
​អនីតិជន​ខេត្ត​ឱ្យដឹងថា​ជនសង្ស័យ​មាន ឈ្មោះ ថា វីរ​: ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​ខាងលើ​ត្រូវ​កម្លាំង​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ចាប់ខ្លួនបាន។

​ដោយ​អនុវត្តតាម​បញ្ជា​ព្រះរាជអាជ្ញា​នួន សាន ដោយ​ចោទប្រកាន់​ពីបទ​រួមភេទ​ជាមួយ​អ​នីតិ​​ជន​អាយុ​ក្រោម​១៥​ឆ្នាំ​។ ជនរងគ្រោះ​មានឈ្មោះ ច ដ ណ ល ន រស់នៅ​ភូមិ​.​ឃុំ​ជាមួយគ្នា ហើយ​បាន​រួមរក័​ជាមួយគ្នា​កាលពី​ថ្ងៃទី​២៦​ខែតុលា ឆ្នាំ​២០១៨​។​

​ករណីនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/

​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អនីតិជន​