​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​

401
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន​ក្រោយពេល​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​នៅ​ចំណុច​ភូមិ​តា​គ្រាម ឃុំ​តា​គ្រាម ស្រុក​បាណន់ ។​

​លោក​សុខ និមល​នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ ជិម​.​សារិទ្ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​តា​គ្រាម ឃុំ​តា​គ្រាម ស្រុក​បាណន់​។​

​លោកនាយ​រងការិយាល័យ​បាន​បញ្ជាក់ថា​ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ​គឺ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​លេខ​៧៨៤ ចុះ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ របស់លោក​ញាណ សុវណ្ណ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តបាត់ដំបង​ដោយ​ចោទ​ពីបទ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​អូរ​ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​កាលពី​ថ្ងៃទី​០៨​ខែកញ្ញា ឆ្នាំ​២០១៨​។​

​ក្រោយ​អនុវត្ត​សំរេច សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​ជនល្មើស​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕S/