​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​ការិយាល័យ​ជំនាញ​ពីបទ​ចែកចាយ​ថ្នាំញៀន​

385
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​កម្លាំង​នគរបាល​ស្រុក​សំឡូត​កាលពី​រសៀល​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១៩​នេះ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​។​

ក្រោយពេល​នគរបាល​ស្រុក​សហការ​ជាមួយ​កម្លាំង​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​មន្ត្រី​MJP​ស្រុក​សំឡូត​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០១៩​នៅ​ចំណុច​បរឡាង​ភូមិ​សំឡូត​ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង ។​

​លោក​វរសេនីយ៍ឯក​កោ​.​ស៊ុន​កាំ​ង អធិការនគរបាល​ស្រុក​សំឡូត​បានអោយដឹងថា ជនសង្ស័យ​ម្នាក់​ឈ្មោះ ណែម​.​តួរ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំឡូត ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង​។ ជា​លទ្ធផល​សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE ម៉ា​ទឹកកក​) ចំនួន ១​ថង់ និង​សម្ភារ​:​សម្រាប់​ជក់​ថ្នាំញៀន​មួយចំនួន​។​ករណីនេះ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ៕S/