​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ករណី​ឆក់​កាបូប​

357
ចែករម្លែក

ដោយ​៖​គូលែន​/​សៀមរាប​៖​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ នគរបាល​ក្រុង​សៀមរាប​បាន​បញ្ជូន ជនសង្ស័យ​ម្នាក់ និង​សំណុំរឿង ទៅ​តុលាការ ចាត់ការ​តាម​និតិ​វិធី​ច្បាប់ បន្ទាប់ពី​ជនសង្ស័យ​រូបនេះ បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនរងគ្រោះ​។​ការចាប់​ខ្លូន​កាលពី​យប់​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០១៩​នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ ជា ស៊ីម ស្ថិតក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង ខេត្តសៀមរាប​។

​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនសង្ស័យ​មាន ឈ្មោះ ម៉​ង់ ម៉ន​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​គោក​ត្នោត សង្កាត់​គោកចក​ក្រុង​សៀមរាប​ខេត្តសៀមរាប​មុខរបរ​កម្មករសំណង់​និង​រត់​ម៉ូតូឌុប​នៅពេល​យប់​។​ប្រើប្រាស់​មធ្យោបាយ​ម៉ូតូ​ឌ្រី​ម​ពណ៌​ខ្មៅ​១​គ្រឿង​ស៊េរី​២០១១​ពាក់​ស្លាក​លេខ បាត់ដំបង 2K-6268 ។​ធ្វើ​សកម្មភាព​ឆក់​កាបូប ពី​ជនរងគ្រោះ​ឈ្មោះ រ​.​ម​.​ន ភេទ​ស្រី អាយុ ១៨​ឆ្នាំ ជា​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង​៕S/