​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​រំលោភ​ក្មេងស្រី​អាយុ​ក្រោម​១៥​ឆ្នាំ​

517
ចែករម្លែក
  • 37
    Shares

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​។​ក្រោយពេល​កម្លាំង​ជំនាញ​ចាប់ខ្លួន​នៅក្នុង​ភូមិ​អញ្ចាញ​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែកុម្ភៈ​ស្ថិត​។

​លោក​អូន ហ្វៃ​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​ព្រឿង​.​សុវណ្ណ​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​នៅ​ភូមិ​ស្វាយជ្រុំ​ឃុំ​អូរ​ដំបង​២​ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​ចំណែក​ក្មេងស្រី​រងគ្រោះ​អាយុ​ក្រោម​១៥​ឆ្នាំ​នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ​ខេត្តបាត់ដំបង ។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា​ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ​គឺ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​លេខ ៤៣ ត​/​ព្រ ចុះ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ របស់លោក​ជុំ សង្វារ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តបាត់ដំបង​ពីបទ​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម ១៥​ឆ្នាំ។

ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ស្វាយជ្រុំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង​កាលពី​អំឡុង​ឆ្នាំ ២០១៦​កន្លងទៅ​។​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕S/