​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ពីបទ​ប្លន់​ប្រដាប់អាវុធ​

729
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរ​បាក​ស្រុក​បាណន់​កាលពី​ព្រឹក​នៅ​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​ពីបទ​ប្លន់​ប្រដាប់អាវុធ​។​ហេតុការណ៍​កើតឡើង​កាលពី​យប់​ថ្ងៃទី​៤​ខែមិថុនា​នៅ​ភូមិ​ថ្កូវ​ឃុំ​ឈើទាល​ស្រុក​បាណន់​។​នៅ​ព្រឹក​ថ្ងៃទី​៨​ខែមិថុនា​ចាប់ខ្លួនបាន​នៅផ្ទះ​របស់​ជនសង្ស័យ​ភូមិប​បុះ​ឃុំ​ឈើទាល​ស្រុក​បាណន់​ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ឯក​ប៉ាន់ វ៉ាន់​នី​អធិការនគរបាល​ស្រុក​បាណន់​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​ម៉ាង ឃុន​ឆាង​ហៅ​ចិន​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​បបុះ​ឃុំ​ឈើទាល​ស្រុក​បាណន់​។​ចំណែក​បក្ខពួក​ម្នាក់ទៀត​រត់គេចខ្លួន​បាត់​។​ដោយឡែក​ស្ត្រី​រងគ្រោះ​ឈ្មោះ​នឿន​សុខា​អាយុ​២៨​ឆ្នាំ​នៅ​ភូមិ​ថ្កូវ​ឃុំ​ឈើទាល​ស្រុក​បាណន់​។​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​មាន​ខ្សែក ប្លា​ទីន​ទ​ម្ង​ន​៥​ជី​៕S/

​ ​ ​រូប​ថ​តៈ​ជនសង្ស័យ​ឈ្មោះ​ម៉ាង ឃុន​ឆាង ហៅ​ចិន​