​បញ្ជូន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​រំលោភ​ក្មេងស្រី​អាយុ​១៣​ឆ្នាំទៅ​តុលាការ​

514
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​មន្ត្រីនគរបាល​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​រំលោភ​សេ​ពស​ន្ទ​វៈ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ជា​ក្មេង​កំព្រារ​នៅក្នុង​អង្គការ​មួយ​ដែលមាន​ឈ្មោះថា​ថែរក្សា​ក្មេង​ដោយ​ក្តី​ស្រឡាញ់​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​។​

​លោក​សិន​សុ​ផេ​ន​នាយការិយាល័យ​ការជួញដូរ​និង​ការពារ​ក​អនិកជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បានឱ្យដឹងថា​ជនសង្ស័យ​ដែល​ត្រូវបញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ករណី​រំលោភ​សេព​ស​ន្ទ​វៈ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​រហូត​បានសម្រេច​នោះ​ឈ្មោះ​ភឹ​ន​សុ​ត​ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​។​ជននេះ​មានមុខ​ងារ​ជា​អនុប្រធាន​អង្គការ​ថែរក្សា​ក្មេង​ដោយ​ក្តី​ស្រឡាញ់​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ព្រៃ​កេស​ឃុំ​ព្រៃ​វិហារ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

លោក​បាន​បន្តថា​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ​ឃ​.​ម​.​ន​.​ត​.​អាយុ​១៣​ឆ្នាំ​ជា​ក្មេង​កំព្រារ​ស្នាក់​នៅក្នុង​អង្គការ​នេះ​ត្រូវបាន​ជនសង្ស័យ​ចាប់​ក្មេងស្រី​រងគ្រោះ​រំលោភ​សេ​ពស​ន្ទ​វៈ​រហូត​បានសម្រេច​កាល​ពី​យប់​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៩​មក​ម្លេះ​។​ត្រូវបាន​បញ្ជូនមក​ស​ង្គ្រោះ​នៅក្នុង​មន្ទីរ​ទេ​ព្យ​បង្អែក​ខេត្តកំពង់ស្ពឺ​៕S/