​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​ការិយាល័យ​ជំនាញ​ពីបទ​លួច

317
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​លួច​លុយ​អ្នកដទៃ​។​ជននេះ​ត្រូវ​នគរបាល​ខេត្តបាត់ដំបង​ឃាត់ខ្លួន​បាន​នៅ ចំណុច​ភូមិ​វត្ត​គរ​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​៣​ខែសីហា ឆ្នាំ ២០១៩ ។

​លោក​វរសេនីយ៍ឯក​ឆាង​វណ្ណ​ឆៃ​អធិការនគរបាល​ក្រុង​បាត់ដំបង​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ សេង អ៊ុយ ភេទ ប្រុស​អាយុ ២៧ ឆ្នាំ នៅ ភូមិ​ចម្ការ ឬ​ស្សី​សង្កាត់​ព្រែក​ព្រះស្ដេច​ក្រុង​បាត់ដំបង​បាន លួច លុយ ចំនួន ៣០ ម៉ឺន រៀល ពី ជន រងគ្រោះ​ឈ្មោះ​កែវ​ពិសិដ្ឋ​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំមាន​ទីលំនៅ ភូមិ ចំការ ឬ ស្សី សង្កាត់ ព្រែក ព្រះស្ដេច ក្រុង បាត់ដំបង​៕S/