​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ម៉ា​ទឹកកក​ជិត​១​ក្រាម​ទៅ​តុលាការ​

255
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នករបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​១៨​ខែសីហា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ម៉ា​ទឹកកក​ជិត​១​ក្រាម​ទៅ​តុលាការ​ក្រោយពេល​នគរបាល​ស្រុក​ថ្មគោល​សហការ​ជាមួយ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​។​ការឃាត់ខ្លួន​ជនសង្ស័យ​នៅ​ក្រុមទី​១៩ ភូមិ​ជ្រោយ​ស្តៅ ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល​តាំងពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩​កន្លងទៅ​។

​លោក​ស៊ាន​សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ញឹក​រតនៈ​ពលៈ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​នៅ​ភូមិ​ឃុំ​ខាងលើ​។​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​ថង់​ទម្ងន់​០,៧២​ក្រាម​ទូរស័ព្ទដៃ​១​គ្រឿង​ម៉ូតូ​១​គ្រឿង​និង​អំពូល​ទែ​ម៉ូ​ម៉ែត្រ​សម្រាប់​ជក់​ថ្នាំញៀន​ចំនួន​១​។

​ករណីនេះ​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/