​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ករណី​ខ្ចី​ម៉ូតូ​ទៅ​បញ្ចាំ​យកលុយ​លេងល្បែង

199
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​នៅ​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០១៩​នេះ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ពាក់ព័ន្ធ​ករណី រំលោភ​ទំនុកចិត្ត​។​

​ជនសង្ស័យ​ឈ្មោះ​ជុំ​សុជាតិ​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​៧​មករា​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩​បន្ទាប់ពី​រូបគេ បាន​ខ្ចី​ម៉ូតូ​ម៉ាក​ហុងដា​សេ ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨​ស្លាក​លេខ​1HE8168​។​ម៉ូតូ​របស់​ឈ្មោះ​ភឿន​សុផាត​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជា​មិត្តភក្តិ​ធ្វើការ​ជាមួយគ្នា​។​

ខ្ចី​ម៉ូតូ​នៅ​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៩​នៅ​ច្រកចូល​ផ្សារ​អូ​ឡាំ​ព្យា​សង្កាត់​វាលវង់​ខណ្ឌ​៧​មករា​រាជធានី​ភ្នំពេញ​ដោយ​ប្រាប់ថា​ជិះ​យកទៅ​ដក់​លុយ​នៅ​ធនាគារ​អេស៊ីលីដា​មួយ​ភ្លែត​។​តែ​រូបគេ​បាន​ជិះ​ទៅណា​ហ្កា​វើ​លហើយ​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​បញ្ចាំ​បាន​តម្លៃ​៨០០​ដុល្លារ​អាមេរិក​ហើយ​រូបគេ​បាន​យកលុយ​នោះ​ទៅលេង​ល្បែង​ហ្គេម​បាញ់​ត្រី​នៅ​កោះ​ពេជ្រ ចាញ់​អស់​៕S/​