​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​ចែកចាយ​គ្រឿងញៀន​

507
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​ចែកចាយ​គ្រឿងញៀន​។​ជនសង្ស័យ​រូបនេះ​ត្រូវ​កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន​ចាប់ខ្លួនបាន​នៅ​អូរ​ចំណិត​ឃុំ​តា​ស្តារ​ស្រុក​សំពៅ​លូន​កាលពី​រសៀល​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៩​។​
​លោក​វរសេនីយ៍ទោ​សុខ​និមល​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ជាម​ដាលីន​ហៅ​យួន​ភេទ​ស្រី​អាយុ​ប្រុស​អាយុ​៤៣​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន​÷​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ICE​ចំនួន​១៧​ថង់​ទម្ងន់​៤២,៣០​ក្រាម​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​១​និង​ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួន​៕S/