​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅមក​ស្នងការ​នគរបាល​ខេត្ត​ពាកព័ន្ធ​គ្រឿងញៀន​

296
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​នគរបាល​ស្រុក​សង្កែ​កាលពី​រសៀល​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​ស្នងការ​នគរបាល​ខេត្តបាត់ដំបងៈ​ពាកព័ន្ធ​គ្រឿងញៀន​ក្រោយពេល​កម្លាំង​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី ៧​ខែតុលា​ឆ្នាំ ២០១៩​នៅ​ចំណុច​ភូមិ​វត្ត តា មឹ​ម ឃុំ អូរ ដំបង ១​ស្រុក សង្កែ ខេត្តបាត់ដំបង ។

​លោក​វរសេនីយ៍ឯក ស៊ុន​សុវណ្ណ​អធិការនគរបាល​ស្រុក​សង្កែ​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ ស៊ី ម៉ូ ន សុ ផានិត ភេទ ប្រុស អាយុ ៣១ ឆ្នាំ រស់នៅ ចំណុច ឃាត់ខ្លួន ខាងលើ​។​ចំណែក​វត្ថុតាង ដែល​ដកហូត​បាន​មាន – ម្សៅ ក្រាម ពណ៌ ស ថ្លា ច្រក ក្នុង ថង់ ផ្លា​ស្ទីក ០៤ ថង់ ( ទម្ងន់ 27,82 ក្រាម ) ជា ប្រភេទ ថ្នាំញៀន មេ តំ ហ្វេ តា មីន ម៉ា ទឹកកក ICE​។​

– ជញ្ជីង សំរាប់ ថ្លឹង ថ្នាំញៀន ចំនួន ០១, – កូន ថង់ សំរាប់ រំ លេក ថ្នាំញៀន , – សម្ភារៈ កែច្នៃ សម្រាប់ ប្រើប្រាស់ ថ្នាំញៀន មួយចំនួន , – ទូរស័ព្ទ ដែ ចំនួន ០១ គ្រឿង និង – ប្រាក់រៀល ចំនួន ១០ ម៉ឺន រៀល ៕S/

​ ​ ​ ​រូប​ថ​តៈ​ជនសង្ស័យ​ត្រូវ​បញ្ជូនទៅ​ស្នងការ​ខេត្ត​