​បញ្ជូន​ជនសង្ស័យ​១២​នាក់​ទៅ​តុលាការ​ ពាក់ព័ន្ធ​៤​ករណី​ផ្សេងគ្នា​

512
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំ​ពេញៈកម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​១២​នាក់​ ពាក់ព័ន្ធ​នឹង​ករណី​៤​ផ្សេងគ្នា​ទៅ​តុលាការ​។​ករណី​ទី​១៖​រំលោភ​ទំនុកចិត្ត​ម្នាក់​ ករណី​ទី​២​រក្សាទុក​នូវ​សារធាតុ​ញៀន​ចំនួន​៧​នាក់​។​ករណី​ទី​៣​ជួញដូរ​នូវ​សារធាតុ​ញៀន​ចំនួន​៣​នាក់​និង​ករណី​ទី​៤​លួច​ម្នាក់​។​ការបញ្ជូន​ខ្លួន​ជនសង្ស័យ​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​ ជនសង្ស័យ​ទាំង​១២​នាក់​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​សែន​សុខ​ធ្វើការ​បង្ក្រាបបាន​ក្នុង​មូលដ្ឋាន​កន្លងមក​បាន​បញ្ចា​ប់​នីតិវិធី​សាកសួរ​និង​កសាង​សំណុំរឿង​។​ជនសង្ស័យ​ទាំង​១២​នាក់​នេះ​បាន​សារភាពថា​ពិតជា​ជាប់​ពាក់ព័ន្ធ​ករណីនេះ​ពិតប្រាកដ​មែន​ ទើប​សមត្ថកិច្ច​បាន​ប្រមូល​វត្ថុតាង​និង​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​។​

​លោក​វរសេនីយ៍ឯក​ហួរ​ ម៉េង​វ៉ាង​ អធិការ​នគ​បាល​ខណ្ឌ​សែន​សុខ​ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌសែន​សុខ​ទាំងអស់ សូមមេត្តា​ជួយ​សហការ​និង​ផ្តល់ព័ត៌មានមកកម្លាំង​សមត្ថកិច្ច​ផង​។​ប្រសិនបើ​បងប្អូន​ដឹងថា​មាន​ក្មេង​ទំនើង​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​ឬ​ចែកចាយ​នូវ​សា​ធាតុ​ញៀន​និង​បទល្មើស​ផ្សេងៗ ​ដើម្បីឱ្យ​កម្លាំង​របស់លោក​ចុះទៅ​បង្ក្រាប​ឱ្យបាន​ទាន់ពេល វេលា​៕S/​Ha