​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

263
ចែករម្លែក

​វ៉ៃ​កូ​/​ស្វាយរៀងៈ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បាន​ឃាត់ខ្លួន​និង​បញ្ជូន​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ទៅ​តុលាការខេត្ត​ស្វាយរៀង​កាលពី​រសៀល​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៩​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​។​ករណីនេះ​បាន​ប្រព្រឹត្ត​នៅខាងមុខ​កាស៊ីណូ​ម៉ុក​បាយ​ស្ថិតនៅ​ភូមិ​បាវិត​កណ្តាល​សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនសង្ស័យ​ទី​១​ឈ្មោះ​ជា​វិបុល​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ជា​បុគ្គលិក​កាស៊ីណូ​បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​លេខ​១១​ភូមិ​បាវិត​កណ្តាល​សង្កាត់​បាវិត​ក្រុង​បាវិត​។​ទី​២​ឈ្មោះ​ង្វៀន​ធី​មី​យាន​ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​ជនជាតិ​វៀតណាម​ជា​បុគ្គលិក​លក់​បាយ​បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ស្ថិត​ក្នុងភូមិ​បាវិត​កណ្តាល​សង្កាត់​បាវិត​ក្រុង​បាវិត​។​

​ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាពថាៈ​ខ្លួន​ទុក​ថ្នាំញៀន​នៅក្នុង​បន្ទប់​ជួល​លេខ​១១​ផ្ទះសំណាក់​រុង​នី​តា​រហូតដល់​ម៉ោង​២១​និង​៥​នាទី​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​ង​វរៈសេនីយ៍ឯក​ស្រី​វុត្ថា​បាន​ចុះ​ទៅដល់​បន្ទប់​ជួល​ដោយ​ធ្វើការ​ឆែកឆេរ​រកឃើញ​វត្ថុតាង​រួមមាន​:
១/​ម្ស៉ៅ​ក្រាម​ពណ៌​ថ្លា​ចំនួន​២៨​កញ្ចប់​២/​ថ្នាំ​គ្រាប់​ពណ៍​ផ្ទៃមេឃ​ចំនួន​៣៣​កញ្ចប់​៣/​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​១​គ្រាប់​៤/​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​១​គ្រឿង​៥/​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​៦/​ទូរស័ព្ទ​ចំនួន​១​គ្រឿង​៧/​ប្រាក់​ដុង​ចំនួន​១.២០០.០០០​ដុង​។​

​ប្រភព​ខាងលើ​បានឱ្យដឹង​ទៀតថាៈ​រហូត​ដល់​ម៉ោង​២៣​និង​១០​នាទី​យប់​ថ្ងៃ​ដដែល​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឆែកឆេរ​បន្ទ​ប់​ជួល​លេខ​២០​ស្ថិតនៅ​ភូមិ​បាវិត​កណ្តាល​សង្កាត់​បាវិត​ដោយបាន​រកឃើញ​និង​ចាប់បាន​វត្ថុតាង​រួមមាន​:១/​ម្ស៉ៅ​ក្រាម​ពណ៍​ស​ថ្លា​ចំនួន​៤​កញ្ចប់​២/​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​៣/​ទូរស័ព្ទ​ចំនួន​២​គ្រឿង​៤/​ប្រាក់​ដុង​ចំនួន​៤៥៥.០០០​ដុង​៥/​ប្រាក់​ដុល្លារ​ចំនួន​៥​ដុល្លារ​

​ក្រោយពី​បញ្ចប់​ការឆែកឆេរ​កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជន​ស្ស័​យ​ម្នាក់​ឈ្មោះ​ង្វៀង​ធី​មី​យាង​ភេទ​ស្រី​អាយុ​២៧​ឆ្នាំមាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​លេខ​២០​ស្ថិត​ក្នុងភូមិ​បាវិត​កណ្តាល​សង្កាត់​បាវិត​ក្រុង​បាវិត​។​ក៏បាន​នាំ​ជនសង្ស័យ​ទាំង​២​នាក់​មកកាន់​ទីបញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​សាកសួរ​កសាង​សំណុំរឿង​ទៅតាម​ផ្លូវច្បាប់​៕S/​